ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ផ្តល់កម្លាំងចិត្ត ជូនយុវជនបញ្ញវ័ន្ត អោយក្លាយជាសហគ្រិនជោគជ័យ ក្នុងសមាហរណកម្មអាស៊ាន ចុងឆ្នាំ២០១៥

ចុះផ្សាយ: Aug 10, 2015

ភ្នំពេញ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្អូនៗបញ្ញវ័ន្តដែលមានចំណូល ចិត្តក្នុងកា រអភិវឌ្ឍន៍ ខ្លួនជាម្ចាស់សហគ្រិនទាំងឡាយ នឹងទទួលបានជោគជ័យ ជាមិនខានសម្រាប់ ការប្រកួតប្រជែង លើឆាកសមាហរណកម្មអាស៊ាន ដែលនឹងចាប់ផ្តើម នាចុងឆ្នាំ២០១៥ សំអាងលើសេចក្តីតស៊ូ របស់ ប្អូនៗប្រកបដោយសុឆន្ទៈ រួមទាំងភាពអំណោយផល គ្រប់បែបយ៉ាងដែលកម្ពុជា មានស្រាប់ជាពិសេសកម្ពុជា ជាប្រទេសដែល មានសុខសន្តិភាព ជាប្រទេសដែល មានធនធានធម្មជាតិ និងវត្ថុធាតុដើមគ្រប់បែបយ៉ាង សម្រាប់ការប្រើប្រាស់ និង កែច្នៃនានា ហើយអ្វីដែលរឹតតែអាចផ្តល់ ទំនុកចិត្តសម្រាប់ សហគ្រិន វិនិយោគិន គឺអត្រាសេដ្ឋកិច្ចកម្ពុជា មានកំណើន គួរអោយកត់សម្គាល់ ជាក់ស្តែងកម្ពុជា ឤចសម្រេចបាននូវ កំណើនសេដ្ឋកិច្ច ក្នុងអត្រា៧,៣ភាគរយ ក្នុងឆ្នាំ២០១៣ និងប្រមាណ៧ភាគរយ ក្នុងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៥ ការព្យាករណ៍បង្ហាញ ថា សេដ្ឋកិច្ចកម្ពុជានឹងឤចសម្រេចបានកំណើន ជុំវិញ៧ភាគរយបន្តទៀត។ អត្រាប្តូរប្រាក់ ក៏ត្រូវបានធានា ឲ្យមានស្ថិរភាពជាទូទៅក្នុងរង្វង់ ៤០៥០រៀល ក្នុងមួយដុល្លារឤមេរិកអស់រយៈ ពេលជាង២០ ឆ្នាំមកហើយ។ ចំណែក ស្ថាប័នធនាគារ មានចំនួនកើនឡើង ជាលំដាប់ ដែលមកដល់ ពេលនេះ កម្ពុជាមានធនាគារចំនួន ៣៥ និង ស្ថាប័នមីក្រូហរញ្ញវត្ថុ ជាច្រើនទៀត។

មានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៥ នៅឯសណ្ឋាគារសាន់វេ ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញជា អធិបតីបិទវគ្គបណ្តុះ បណ្តាលជំនាញ ភាពជា សហគ្រិនសម្រាប់បញ្ញវ័ន្ត ដែលមានសិក្ខាកាមមកពី ៤ ប្រទេស មានទាំង សាំងហ្គាពួរ តៃវ៉ាន់ ឥណ្ឌូណេស៊ី និងកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជាការ រៀបចំរបស់ មូលនិធិវេទិកា សេដ្ឋកិច្ចពិភព ឥស្លាម( WIEF ) ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពី ថ្ងៃទី ០៥-០៨ ខែសីហា ឆ្នាំ២០១៥។

ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ មានប្រសាសន៍ជំរុញដល់ និស្សិតបញ្ញវ័ន្តទាំងឡាយ អោយយកចិត្តទុកដាក់ ទៅលើវគ្គបណ្តុះបណ្តាលនានា ត្រូវតស៊ូ និង ឆក់យកឱកាសគ្រប់វិធីសាស្រ្ត ដើម្បីបានចូលរួម ទទួលបានបទពិសោធន៍ល្អៗ ពីសំណាក់សាស្រ្តាចារ្យ ជំនាញទាំងជាតិ និង អន្តរជាតិ

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានស្នើទៅមូលនិធិ នៃវេទិកា សេដ្ឋកិច្ចពិភពឥស្លាម (WIEF) សូមឲ្យជួយគាំទ្រ ដល់គំនិតផ្តួចផ្តើម នៃការបង្កើត នូវស្ថាប័នមីក្រូ ហិរញ្ញវត្ថុឥស្លាម ដែលអាចឈានដល់ ធនាគារឥស្លាម នៅប្រទេសកម្ពុជា នាពេលអនាគត ក្នុងគោល បំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល លើការងារលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋខ្មែរជាទូទៅ។ នៅចុងបញ្ចប់នៃពិធីបិទ ឯកឧត្តម ក៏បានផ្តល់ កិត្តិយស ប្រគល់វិញ្ញាប័នប័ត្រដល់សិក្ខាកាម ៣៩រូប ជាមួយនឹងការថតរូប អនុស្សាវរីយ៍ផងដែរ៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: