ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ប្រគល់អំណោយដល់ គ្រួសារក្រីក្រ៥៦០គ្រួសារ និងថវិកាកុមារកំព្រា ៤៦នាក់

ចុះផ្សាយ: Jun 28, 2015

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នំា២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រគល់អំណោយ សម្រាប់ឱកាសខែបួសរ៉ាម៉ាឌន ជូនដល់ប្រជាជនក្រីក្រ នៅក្នុងសង្កាត់ច្រាំង រាជធានីភ្នំពេញ ចំនួន៣០០គ្រួសារ សរុបទឹកប្រាក់១៥៣៣០ដុល្លារ។

អំណោយសម្បុរសធម៌ ដែលត្រូវបានចែកជូន ប្រជាពលរដ្ឋក្រីក្រទាំង៣០០ គ្រួសារខាងលើនេះ គឺបានមកសម្បុរសជន អារ៉ាប់រួមអេមីរ៉ាត ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ ប្រេងឆា១លីត្រ ស្កសរ២គីឡូ អំបិល១គីឡូ ត្រីខ២កំប៉ុង មី១កេះ ទឹកដោះគោ២កំប៉ុង តែ២កញ្ចប់ និងទឹកក្រូច១ដប។

នៅព្រឹកថ្ងៃដដែលនេះដែរ នៅភូមិកំពង់ត្រលាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានចែកអំណោយជូនដល់ ប្រជាពលរដ្ឋចំនួន ២៦០គ្រួសារ និងកុមារកំព្រា៤៦នាក់ ដែលជាអំណោយរបស់ សប្បុរសជនសឹង្ហបុរី Doors of Sadaqah ដឹកនាំដោយលោកស្រី Fatin Suriyati និង Project Smiley Qatar ដឹកនាំដោយលោកស្រី Nurin Widarni សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលបានអមដំណើរដឹកនាំក្រុមការងារ ចូលរួមចែកអំណោយ ក្នុងឱកាសនេះផងដែរ។

សម្រាប់ប្រជាពលរដ្ឋ២៦០ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ១០គីឡូ ស្ករសរ ២គីឡូ អំបិល១គីឡូ ប្រេងឆា២លីត្រ ទឹកដោះគោ៤កំប៉ុង ត្រីខ៤កំប៉ុង សាប៊ូដុះខ្លួន៤ដុំ សាប៊ូបោកខោអាវ ២កញ្ចប់ និងថ្នាំដុះធ្មេញ ១ដប ចំណែកកុមារកំព្រា ៤៦នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា ៧០ដុល្លាអាមេរិក។ នៅរសៀលថ្ងៃដដែល សប្បុរសជនដដែលនេះក៏បានប្រគល់ ម្ហូបអាហារដល់សិស្សានុសិស្ស ៣៥០នាក់ នៅឯស្នាក់ការកណ្តាល របស់គណៈដឹកបាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា រាជធានីភ្នំពេញ៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: