វិទ្យាស្ថាន IPEKYOLU ទួរគីមានគម្រោង សាងសង់អន្តេវាសិកដ្ឋាន ខ្នាតធំសម្រាប់ និស្សិតមុស្លិមកម្ពុជា

ចុះផ្សាយ: Feb 18, 2015

រាជធានីភ្នំពេញៈ ទាក់ទងទៅនឹង ការពង្រឹងវិស័យអប់រំ សម្រាប់សហគមន៍ឥស្លាមកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈប្រតិភូមក ពីប្រទេសទួរគី ក៏បានមានចំណាំប់អារម្មណ៍ លើកកំពស់វិស័យ អប់រំនៅកម្ពុជា។ ការថ្លែង ពីចំណាប់អារម្មណ៍បែបនេះ បានធ្វើឡើង ក្នុងខណៈដែល គណៈប្រតិភូទួរគីដឹកនាំដោយ លោក Hamza AYDOGAN នាយកវិទ្យាស្ថាន IPEKYOLU  បានអញ្ជើញ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ នៅទីស្នាក់ការកណ្តាល អង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក Hamza AYDOGAN មានប្រសាសន៍ថា “ វិទ្យាស្ថាន IPEKYOLU  មាន12សាខា ទូទាំងអាស៊ី ក្នុងនោះមាននៅ កាហ្សាស្ថាន Mogolistan, Ozbekistan, Kirgizistan, Tacikistan, Pakistan, Turkmenistan, Hong Kong, Vietnam, តៃវ៉ាន់ ប្រទេសចិន ដែលសព្វថ្ងៃមាន ការិយាល័យសាខា បណ្តោះអាសន្ននៅកម្ពុជា និង សាខាកណ្តាលធំៗច្រើន កន្លែងទៀតនៅទីក្រុង អីស្តាំប៊ុល ប្រទេសទួរគី ផងដែរ។ លោក Hamza AYDOGAN បានលើកឡើងទៀតថា “ គោលបំណងក្នុងការអញ្ជើញជួបពិភាក្សាការងារ នៅពេលនេះ គឺក្នុងគោលបំណងដើម្បី សុំការសម្រប សម្រួលពី ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួយដោះស្រាយទីតាំង សមស្របណាមួយនៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អន្តេវាសិកដ្ឋាន សម្រាប់និស្សិត ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់លោក នាយករូបនេះ បានអោយដឹងថា “សម្រាប់ការសាងសង់ អន្តេវាសិកដ្ឋាននេះ យ៉ាងហោចណាស់ ក៏ត្រូវការដីប្រមាណជា ៣០០០ម៉ែត្រក្រលា ប៉ុន្តែក្នុងស្ថានភាពណា ដែលអាចមានទំហំដី រឹតតែធំកាន់តែប្រសើរ ព្រោះ យើងខ្ញុំនឹងមានគម្រោងសាងសង់ អាគារធំដែល សមស្របនឹងទំហំដី ក៏ដូចជាតម្លៃរបស់ដី នោះផង ហើយនៅក្នុង អន្តេវាសិកដ្ឋាន នោះដែរនឹងមាន ការផ្គត់ផ្គត់ទាំងថ្លៃសម្ភារៈសិក្សា ការហូបចុកប្រចាំថ្ងៃ កន្លែងស្នាក់នៅ ដែលសមរម្យបំផុត ដូចជាសាខានៅតាម ប្រទេសនានា ដែលកំពុងដំណើរការផងដែរ”។  

ជាការឆ្លើយតប ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានអោយតម្លៃខ្ពស់ចំពោះ គម្រោងទ្រទ្រង់ វិស័យអប់រំនេះ យើងខ្ញុំតំណាង ជាថ្នាក់ដឹកនាំរបស់ សហគមន៍ខ្មែរឥស្លាម នឹងជួយជ្រោមជ្រែង ការស្វែងរក ទីតាំងសមស្រប ណាមួយដែលសាកសម ជាមួយនឹងគម្រោងនេះ។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: