អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រទេសកាតាចាប់អារម្មណ៍ ពីការវិនិយោគ វិស័យអចលនទ្រព្យ នៅកម្ពុជា

ចុះផ្សាយ: Feb 09, 2015

ភ្នំពេញ៖ ឯកឧត្តម Mohamed Bin Abdullah Al Ramaihi អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រទេសកាតា បានសម្តែងការចាប់អារម្មណ៍ និង បង្ហាញពីគោលបំណង នៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅកម្ពុជា។ ការលើកឡើងបែបនេះ បានធ្វើឡើងនាឱកាសដែល ឯកឧត្តមអនុរដ្ឋមន្រ្តីកាតា ជាមួយគណៈប្រតិភូបាន បានអញ្ជើញចូលជួប សម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ក្រៅពីវិស័យនេះ ភាគីកាតា ក៏បានចាប់អារម្មណ៍ ទៅលើការវិនិយោគវិស័យ ឧស្សាហកម្មផ្នែក ផលិតផលហាឡាល់នៅកម្ពុជា ដើម្បីបំពេញ តម្រូវការដល់ អ្នកប្រើប្រាស់ក្នុងតំបន់ និង នាំចេញទៅកាន់ បណ្តាប្រទេសនានា ដើម្បីប្រកួតប្រជែង នៅលើទីផ្សារពិភពលោក ដែលឧស្សាហកម្មហាឡាល់ ជាវិស័យដែលបាន និងកំពុងបំពេញតម្រូវការ ចាំបាច់សម្រាប់អ្នក ប្រើប្រាស់ជាទូទៅ ហើយក៏ជាប្រភពមូលដ្ឋានសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ជាតិផងដែរ។

ឯកឧត្តម Mohamed Bin Abdullah Al Ramaihi អនុរដ្ឋមន្រ្តី ក្រសួងការបរទេស ប្រទេសកាតា បានថ្លែងការកោតសរសើរ ចំពោះគោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្តារឡើងវិញ នូវសេដ្ឋកិច្ចប្រទេសជាតិ អោយមានការរីកចំរើន គួរអោយកត់សម្គាល់ ជាការសង្កេតឃើញ ភាពជាក់ស្តែង សព្វថ្ងៃកម្ពុជាកំពុងតែ បោះជំហានទៅមុខ លើការអភិវឌ្ឍន៍ទាំងវិស័យអាណាចក្រ និងសាសនា ដែលបាប្រែក្លាយរូបរាងថ្មីមួយ សម្រាប់កម្ពុជា អោយមានសន្ទុះ ជឿនលឿន ខុសពីកម្ពុជា ប្រមាណជាង៣០ឆ្នាំមុន ដែលកម្ពុជាត្រូវបាន លេចលឺពាសពេញពិភពលោក ថាជាទឹកដីសមូរភូមិ និងការបំផ្លិចបំផ្លាញ គ្មានសល់។

មានប្រសាសន៍ ស្វាគមន៍ដល់គណៈប្រតិភូ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានអោយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ របស់អនុរដ្ឋមន្រ្តីកាតា លើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេរភាគី កម្ពុជា-កាតា ជាពិសេស លើវិស័យពាណិជ្ជកម្ម អចលនទ្រព្យ និងឧស្សាហកម្មហាឡាល់នេះ ដោយឯកឧត្តមបន្តថា ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញ និង បើកទ្វារទូលាយ ដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកវិនិយោគគ្រប់វិស័យ នៅព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: