ក្នុងប្រទេស
រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី សន្យាបន្តជំរុញចំណងមិត្តភាព  និង កិច្ចសហប្រតិបត្តិការវិនិយោគគ្រប់វិស័យនៅកម្ពុជា
រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី សន្យាបន្តជំរុញចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការវិនិយោគគ្រប់វិស័យនៅកម្ពុជា
ចុះផ្សាយ: May 10, 2017
ភ្នំពេញ៖ ឯកឧត្តម Dato Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងដោយក្តីរំភើបសប្បាយរីករាយនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា “ ម៉ាឡេស៊ី នឹងបន្តជំរុញចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ វិស័យនៅកម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសជិតខាងដ៏ល្អ ” ជាមួយគ្នានេះ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល រំភើបជាពន់ពេក និងគួរឲ្យកោតសរសើរ បន្ទាប់ពីបានឃើញនូវភាពជឿនលឿនគ្រប់វិស័យរបស់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង អគារខ្ពស់ស្កឹមស្កៃលេចឡើងយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាឡេស៊ីដ៏ធំមួយ បោះទុនវិនិយោគនៅកម្ពុជា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាឡេស៊ីដ៏ធំមួយ បោះទុនវិនិយោគនៅកម្ពុជា
ចុះផ្សាយ: Apr 12, 2017
(ភ្នំពេញ)៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ដោយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់
លោកជំទាវបណ្ឌិត ម៉ែន សំអន​ អញ្ជើញបិទពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧
លោកជំទាវបណ្ឌិត ម៉ែន សំអន​ អញ្ជើញបិទពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧
ចុះផ្សាយ: Apr 03, 2017
(ត្បូងឃ្មុំ):​ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ ការសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ ឆ្នាំ២០១៧ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ចុះផ្សាយ: Mar 23, 2017
(ត្បូងឃ្មុំ): នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែកចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានឱកាសធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកដុះដាលយ៉ាងឆាប់រហ័ស ផ្លូវថ្នល់ស្អាតធ្វើដំណើរស្រួល។ ទន្ទឹមនឹងនេះ សហគមន៍ឥស្លាមក៏បាននឹងកំពុងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សផងដែរ ដែលយើងអាចមើលឃើញច្បាស់ ដូចជាសំណង់អាគារ សាលារៀន និង ស៊ូរ៉ាវ វិហារស្កឹមស្កៃដ៏ស្រស់ស្អាត មាននៅគ្រប់ភូមិ ទូទាំងប្រទេស។
សម្តេចតជោ ហ៊ុន សែន ចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការព្រះវិហារឥស្លាមនៅខេត្តកំពង់ចាម
សម្តេចតជោ ហ៊ុន សែន ចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការព្រះវិហារឥស្លាមនៅខេត្តកំពង់ចាម
ចុះផ្សាយ: Mar 13, 2017
សម្តេចតជោ ហ៊ុន សែន ចាត់តាំង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការព្រះវិហារឥស្លាមនៅខេត្តកំពង់ចាម
ម៉ាឡេស៊ីស្នើឲ្យអង្គការសមាគមនៅកម្ពុជា ដែលទទួលជំនួយពីម៉ាឡេស៊ី ត្រូវធ្វើការជាមួយស្ថានទូត របស់ខ្លួនប្រចាំកម្ពុជា ជៀសវាងប្រើក្នុងប្រយោជន៍ផ្ទាល់ខ្លួន
ម៉ាឡេស៊ីស្នើឲ្យអង្គការសមាគមនៅកម្ពុជា ដែលទទួលជំនួយពីម៉ាឡេស៊ី ត្រូវធ្វើការជាមួយស្ថានទូត របស់ខ្លួនប្រចាំកម្ពុជា ជៀសវាងប្រើក្នុងប្រយោជន៍ផ្ទាល់ខ្លួន
ចុះផ្សាយ: Dec 30, 2016
(ភ្នំពេញ)៖ លោក TuanHaji Paimuzi Yahya អនុប្រធានអគ្គនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាម របស់ទីស្តីការគណៈរដ្ឋមន្រ្តី ម៉ាឡេស៊ី បានប្រកាសឲ្យអង្គការ សមាគមនៅកម្ពុជា ដែលទទួលជំនួយពីម៉ាឡេស៊ី ត្រូវធ្វើការជាមួយស្ថានទូត របស់ខ្លួននៅកម្ពុជាឲ្យបានល្អប្រសើរ ដើម្បីចៀសវាងបញ្ហាដែលលេចលឺ ក្នុងសារព័ត៌មានម៉ាឡេស៊ី ដូចថ្មីៗនេះបានចេញ ផ្សាយពីភាពមិនប្រក្រតីរបស់អង្គការមួយចំនួនតូចនៅកម្ពុជា បានទទួលជំនួយពីភាគីដៃគូម៉ាឡេស៊ី តែមិនបានយកជំនួយ នោះមកប្រើប្រាស់ដើម្បី ប្រយោជន៍សហគមន៍ទេ បែរជាយកមកប្រើក្នុងប្រយោជន៍ ផ្ទាល់ខ្លួនច្រើនជាង។
 តំណាងស្ថានទូតថៃប្រចាំកម្ពុជាស្វែងយល់ពីដំណើរការស្ថាប័នហាឡាលកម្ពុជា
តំណាងស្ថានទូតថៃប្រចាំកម្ពុជាស្វែងយល់ពីដំណើរការស្ថាប័នហាឡាលកម្ពុជា
ចុះផ្សាយ: Dec 30, 2016
ភ្នំពេញ៖ អនុប្រធានបេសកកម្មទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអមដ្ឋានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាជាមួយឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ ត្រួតពិនិត្យហាឡាលកម្ពុជា ដើម្បីធ្វើការសិក្សាស្វែងយល់អំពីស្ថាប័នហាឡាលរបស់កម្ពុជាថា តើបានដើរដល់ណាហើយ។
ពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គណៈអ៊ីមុំា រាជធានីខេត្ត អំពីការបើកផ្លូវកាត់តាមបរិវេណវិហារឥស្លាមអាល់សារកាល បឹងកក់
ពិធីជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គណៈអ៊ីមុំា រាជធានីខេត្ត អំពីការបើកផ្លូវកាត់តាមបរិវេណវិហារឥស្លាមអាល់សារកាល បឹងកក់
ចុះផ្សាយ: Dec 27, 2016
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ២០១៦ ថ្នាក់ដឹកនាំគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា រាជធានី ខេត្ត ក្រុង ( មេគុណខេត្ត ) ទូទាំង២៤ និង ស្រុក ខណ្ឌ ( អនុគុណ) ចំនួន៥៥ស្រុក និង គណៈអ៊ីម៉ាំម៉ាស្ជិត ( ព្រះចៅអធិការ) ចំណុះវិហារឥស្លាមទូទាំង៥៦០ភូមិឥស្លាមទូទាំងប្រទេសប្រមាណជិត៧០០នាក់ តំណាំងអោយសាសនិកឥស្លាមជិត ៧០ម៉ឺននាក់ បានមកចូលរួមក្នុងកិច្ចប្រជំុពិភាគ្សាលើគម្រោងបើកផ្លូវថ្មី R4 របស់សាលារាជធានីភ្នំពេញ ដែលបើកកាត់ជម្រៀកតូចមួយនៃភាគខាងត្បូងនៃវិហារឥស្លាមមានចម្ងាយប្រមាណ៦០ម៉ែត្រពីជញ្ជាំងវិហារ។ កិច្ចប្រជំុនេះធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់
កម្ពុជា-អាល់ហ្សេរី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី
កម្ពុជា-អាល់ហ្សេរី សន្យាពង្រឹងទំនាក់ទំនងទ្វេភាគី
ចុះផ្សាយ: Dec 03, 2016
ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម Mohamed Barrah ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត អាល់ហ្សេរី ថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានថ្វាយសារតាំង ឯកឧត្តម ក៏បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នេះ ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នា ថានឹងពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។
ជំនាញការហាឡាលម៉ាឡេស៊ី ចាប់ផ្តើមធ្វើបទបង្ហាញជំហ៊ានបឋម ក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា
ជំនាញការហាឡាលម៉ាឡេស៊ី ចាប់ផ្តើមធ្វើបទបង្ហាញជំហ៊ានបឋម ក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា
ចុះផ្សាយ: Nov 25, 2016
ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមជំនាញការហាឡាលម៉ាឡេស៊ី នៃក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDCដែលដឹកនាំដោយ Datuk Seri Rizuan Abdul Hamidជាអគ្គនាយក បានធ្វើបទបង្ហាញជំហានបឋម ក៏ដូចជាចែករំលែកបទពិសោធន៍ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាក្នុងការត្រៀមរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍ផលិតផលហាឡាលកម្ពុជា។
ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា គ្រោងរៀបចំសិក្ខាសាលាស្តីពីវិស័យហាឡាលនៅកម្ពុជា
ក្រុមហ៊ុនអភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា គ្រោងរៀបចំសិក្ខាសាលាស្តីពីវិស័យហាឡាលនៅកម្ពុជា
ចុះផ្សាយ: Nov 24, 2016
ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Datuk Seri Rizuan Abdul Hamid អគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី HDC ជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអនុប្រធានគណៈកម្មធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅឯវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តម អគ្គនាយកក្រុមហ៊ុន HDC បានលើកឡើងពីគោលបំណងសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាហាឡាល ដែលតាមការគ្រោងនឹងពិភាក្សាលម្អិតរវាងភាគីទាំងពីរ ដើម្បីចាប់ផ្តើមរៀបចំនៅខែក្រោយនេះ នៅរាជធាំនីភ្នំពេញ។
ម៉ាឡេស៊ី គ្រោងដាក់ទុនវិនិយោគ៥០លានដុល្លា លើវិស័យសត្តឃាតហាឡាល ជាមួយក្រុមហ៊ុនអូស្ត្រាលី នៅខេត្តព្រះសីហនុ
ម៉ាឡេស៊ី គ្រោងដាក់ទុនវិនិយោគ៥០លានដុល្លា លើវិស័យសត្តឃាតហាឡាល ជាមួយក្រុមហ៊ុនអូស្ត្រាលី នៅខេត្តព្រះសីហនុ
ចុះផ្សាយ: Nov 24, 2016
ខេត្តព្រះសីហនុ៖ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦បាន ដឹកនាំគណៈប្រតិភូ ម៉ាឡេស៊ី ដែលមានអគ្គនាយកក្រុមហ៊ុន អភិវឌ្ឍន៍ហាឡាលម៉ាឡេស៊ី (HDC) មន្រ្តីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមទាំងសមាជិកសមាជិកា សម្ព័ន្ឋយុវជនមុស្លិមកម្ពុជារាជធានី និង ខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីអញ្ជើញទស្សនកិច្ចប្រព័ន្ឋផលិតកម្ម របស់សត្តឃាតដ្ឋាននៃក្រុមហ៊ុន SLN Meat supply
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាកដឹកនាំ អ៊ីម៉ាំៗនៅកម្ពុជា
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាកដឹកនាំ អ៊ីម៉ាំៗនៅកម្ពុជា
ចុះផ្សាយ: Oct 28, 2016
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈថ្នាក់ដឹកនាំ អ៊ីម៉ាំៗនៅកម្ពុជា។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់៖ រដ្ឋាភិបាល​គុយវ៉ែត រក្សាជំហរបន្តបន្ថែមជំនួយ​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់៖ រដ្ឋាភិបាល​គុយវ៉ែត រក្សាជំហរបន្តបន្ថែមជំនួយ​មកកម្ពុជា ដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ
ចុះផ្សាយ: Oct 12, 2016
ភ្នំពេញ៖ ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា គោលជំហរ របស់រដ្ឋាភិបាលគុយវ៉ែត គឺធ្វើយ៉ាងណានៅតែបន្តបន្ថែមជំនួយ មកកម្ពុជាដោយសហការ ជាមួយអង្គការដៃគូរ ដើម្បីចូលរួម លើកស្ទួយ និងអភិវឌ្ឍន៍ រាល់វិស័យចាំបាច់នានា របស់សហគមន៍៍ ក៏ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក Meteb AL-Osaimi ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា។
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបុគ្គលិកសាងសង់ ផ្សារទំនើបធំជាងគេនៅកម្ពុជា
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបុគ្គលិកសាងសង់ ផ្សារទំនើបធំជាងគេនៅកម្ពុជា
ចុះផ្សាយ: Sep 24, 2016
ភ្នំពេញ៖ នៅឯការដ្ឋានសាងសង់ផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហាសាមគ្គី ជាមួយបុគ្គលិកសាងសង់របស់ខ្លួន ប្រមាណ ៦០០នាក់។ ពិធីនេះ មានកាអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជូនដំណើរសាសនិកឥស្លាម ១២០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ដែលជាក្រុមចេញដំណើរចុងក្រោយសម្រាប់ឆ្នាំ ២០១៦នេះ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញជូនដំណើរសាសនិកឥស្លាម ១២០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ដែលជាក្រុមចេញដំណើរចុងក្រោយសម្រាប់ឆ្នាំ ២០១៦នេះ
ចុះផ្សាយ: Sep 06, 2016
ភ្នំពេញ៖ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជូនដំណើរសាសនិកឥស្លាមចំនួន ១២០នាក់ ដែលចេញដំណើរ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាក្រុមដែលត្រូវចេញដំណើរចុងក្រោយបង្អស់ សម្រាប់ឆ្នាំ២០១៦នេះ។
ដោយកិច្ចអន្តរាគមន៍ របស់រដ្ឋាភិបាលកម្ពុជា ជាមួយក្រសួងកិច្ចការហាជ្ជ ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្នាំនេះបានបង្កលក្ខណៈងាយស្រួល ដល់អ្នកដែលទៅធ្វើបុណ្យហាជ្ជ ក្នុងការដាក់ពាក្យសុំទិដ្ឋាការ
ដោយកិច្ចអន្តរាគមន៍ របស់រដ្ឋាភិបាលកម្ពុជា ជាមួយក្រសួងកិច្ចការហាជ្ជ ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្នាំនេះបានបង្កលក្ខណៈងាយស្រួល ដល់អ្នកដែលទៅធ្វើបុណ្យហាជ្ជ ក្នុងការដាក់ពាក្យសុំទិដ្ឋាការ
ចុះផ្សាយ: Sep 01, 2016
ភ្នំពេញ៖ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និង លោកជំទាវ បានអញ្ជើញជូន ដំណើរសាសនិកឥស្លាម ១០០នាក់ ដែលចេញដំណើរ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេស រ៉ាប៊ីសាអូឌីត។ ក្នុងជំនួបសំណេះសំណាល ជាមួយបងប្អូនដែលចេញដំណើរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បាន អបអរសាទរ សម្រាប់លទ្ឋផល នៃការដាក់ពាក្យសុំបែបបទ ធ្វើទិដ្ឋាការទៅប្រារព្ឋពិធីបុណ្យហាជ្ជនៅឆ្នាំនេះ សម្រាប់កម្ពុជា គឺគ្មានបញ្ហាកកគាំង រឺដាក់កម្រិតតាមចំនួនកំណត់ ដូចកាលពីឆ្នាំកន្លងទៅឡើយ។
រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី ភ្ញាក់ផ្អើលនឹងភាពរីកចំរើនរបស់កម្ពុជា
រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី ភ្ញាក់ផ្អើលនឹងភាពរីកចំរើនរបស់កម្ពុជា
ចុះផ្សាយ: Aug 10, 2016
ភ្នំពេញ៖ ឯកឧត្តម Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីថា " ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និង រំភើបជាពន់ពេក បន្ទាប់ពីបាន ឃើញនូវភាពជឿនលឿនគ្រប់វិស័យរបស់កម្ពុជា ទាំងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង អាគារខ្ពស់ស្កឹមស្កៃលេចឡើង យ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ ខណៈដែលនេះជាលើកទី២ ហើយដែលខ្ញុំមក ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចំណែកលើកទី១គឺកាលពីឆ្នាំ២០១២
គ្រឹះស្ថានមៃក្រូហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ នៃកាយោគយល់ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា
គ្រឹះស្ថានមៃក្រូហិរញ្ញាវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ នៃកាយោគយល់ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា
ចុះផ្សាយ: Jul 23, 2016
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និង លោកបណ្ឌិត Dr. Zubir Bin Harun ជានាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សារណៈ នៃការយោគយល់ស្តីអំពីកិច្ចសហការក្នុងការបង្កើត សាខាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ីនៅកម្ពុជា។
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia នៅវិមានសន្តិភាព
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia នៅវិមានសន្តិភាព
ចុះផ្សាយ: Jul 23, 2016
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុ Amanah Ikhtiar នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោកបណ្ឌិត Dr. Zubir Bin Harun ជានាយកប្រតិបត្តិ អញ្ជើញជូលជួប សម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: