ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ចូលរួមប្រជុំបង្កើតក្រុមប្រឹក្សា គរុភ័ណ្ឌឥស្លាមអន្តរជាតិ

ចុះផ្សាយ: Nov 04, 2015

ទីក្រុងកូឡាឡាំពួរ, ម៉ាឡេស៊ី៖ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា បានចូលរួមប្រជុំជាលក្ខណៈចង្អៀត ស្តីពីការបង្កើតក្រុមប្រឹក្សាគរុភ័ណ្ឌឥស្លាម អន្តរជាតិ (International AWQAF) ដែលនៅក្រោមឆ័ត្រររបស់ធនាគារ អភិវឌ្ឍន៍ឥស្លាម IDB និង មូលនិធិសេដ្ឋកិច្ចឥស្លាមពិភពលោក WIEF។ ដែលជំនួបពិភាក្សានេះមានការចូលរួម ពីថ្នាក់ដឹកនាំសំខាន់ៗ រួមមាន សម្តេច Abdullah Ahmad Badawi អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី សម្តេច Tun Musa Hitam ប្រធាន WIEF, តំណាងរបស់ ឯកឧត្តម Ahmed Mohamed Ali ប្រធានធនាគារអភិវឌ្ឍន៍ឥស្លាម (IDB), ឯកឧត្តម Mustafa Kamal រដ្ឋមន្រ្តីហិរញ្ញវត្ថុបង់ក្លាដេស និងបណ្តារដ្ឋមន្រ្តីសំខាន់ៗមួយចំនួនទៀត។

ក្រុមប្រឹក្សានេះបង្កើតឡើង ក្នុងគោលបំណង លើកកំពស់វិស័យ គរុភ័ណ្ឌសាសនាឥស្លាម ជាវិស័យសំខាន់ដែលរកចំណូល សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឥស្លាម ជាពិសេសសម្រាប់ ប្រទេសដែលមាន អ្នកកាន់សាសនាឥស្លាមភាគតិច នៅលើសកលលោក ក្នុងនោះកម្ពុជាក៏ត្រូវបានចាត់បញ្ចូលផងដែរ។ ក្រុមប្រឹក្សានេះនឹងជម្រុញ ការវិវត្តន៍ កាច្នៃប្រឌិត និងសិក្សាស្រាវជ្រាវ យុទ្ឋសាស្រ្ត អភិវឌ្ឍន៍លើវិស័យឧស្សាហកម្ម ការវិនិយោគទៅលើគម្រោងនានា ក្រោមការប្រើប្រាស់ធនធាន នៃទ្រព្យគរុភ័ណ្ឌនេះ អោយមាននិរន្តរភាព។

គួរបញ្ជាក់ផងដែរថា ជំនួបនេះធ្វើឡើង ក្នុងឱកាសដែល ទៅចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ច ឥស្លាមពិភពលោក WIEF លើកទី១១ ដែលប្រព្រឹត្តិធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ KLCC Convention Center ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តធ្វើឡើង ពីថ្ងៃទី ៣-៥ វិច្ឆិកា ឆ្នាំ២០១៥។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: