ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដល់មេដឹកនាំជាង ១០០ប្រទេស ក្នុងវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក

ចុះផ្សាយ: Nov 04, 2015

ម៉ាឡេស៊ី៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយ គណៈប្រតិកម្ពុជាចំនួន ១២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក (WIFE) លើកទី១១ ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ KLCC ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។

វេទិការនេះ មានអ្នកចូលរួមប្រមាណ ៣,២០០ នាក់ មកពី ១១០ ប្រទេស ដែលមានសមាសភាពជា ប្រធានាធិបតី នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី អតីតនាយករដ្ឋមន្រ្តី ឥស្សរជន វិនិយោគិន សហគ្រិន និងធុរៈកិច្ចជន និង បញ្ញវន្តសំខាន់ៗ យ៉ាងច្រើនកុះករ។ វេទិការនេះបានផ្តោតសំខាន់ ទៅលើទំនាក់ទំនង នៃការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគារ និងការវិនិយោគលើគ្រប់វិស័យ។

នៅក្នុងពិធីបើកវេទិការនេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ Dato Sri Najib Tun Abdul Razak នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាស្ថាបនិក WIEF, H.E John Dramani Mahama ប្រធានាធិបតីនៃប្រទេសហ្គាណា, H.E Dragan Covic នាយករដ្ឋមន្រ្តីនៃប្រទេសបូស្នៀ, H.E Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី, H.E Abdelilah Benkirane នាយករដ្ឋមន្រ្តីនៃប្រទេសម៉ារ៉ុក, H.E Yaqub Eyyubov ឧបនាយករដ្ឋមន្រ្តី នៃប្រទេសអាហ្សែបៃហ្សង់, H.E Dr Ajmad Mohamed Ali ប្រធានធនាគារអភិវឌ្ឍន៍ឥស្លាម IDB, ឯកឧត្តម Axel Jesson Denis Ayenoue ទីប្រឹក្សារបស់ប្រធានាធិបតី សាធារណរដ្ឋហ្គាបង់ និងសម្តេច Tun Musa Hitam ប្រធាន WIEF។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឡើងផ្តល់បទបង្ហាញ ពីកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ កំណើនកសិផល ការផលិតស្រូវអង្ករ និងការវិនិយោគ ធនធានធម្មជាតិនានាជាដើម។

ដោយឡែក ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ បានចូលរួមប្រជំជាលក្ខណៈចង្អៀត ស្តីពី វិស័យគរុភ័ណ្ឌឥស្លាមអន្តរជាតិ( International AWQAF) របស់ធនាគារអភិវឌ្ឍន៍ឥស្លាម IDB ដែលជំនួបនេះមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរួមមាន សម្តេច Abdullah Ahmad Badawi អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី, សម្តេច Tun Musa Hitam ប្រធាន WIEF, ឯកឧត្តម Ahmed Mohamed Ali ប្រធានធនាគារអភិវឌ្ឍន៍ឥស្លាម (IDB), ឯកឧត្តម Mustafa Kamal រដ្ឋមន្រ្តីហិរញ្ញវត្ថុបង់ក្លាដេស និងបណ្តារដ្ឋមន្រ្តីសំខាន់ មួយចំនួនទៀត។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: