ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងរៀបចំពិសាអាហារសាមគ្គី ជាមួយសិស្សនិស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី

ចុះផ្សាយ: Oct 27, 2015

ហ្សាកាតាៈ ក្នុងឱកាសដែល ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន ៥រូប ចូលរួមអង្គសន្និបាតថ្នាក់អន្តរជាតិលើកទី១៦ របស់អង្គការពិភពម៉ាឡេពិភពឥស្លាម (DMDI) ស្តីពីពិភពម៉ាឡេពិភពឥស្លាមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដែលប្រារព្ធ ធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នៅរាត្រីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជួបសំណេះសំណាល និងរៀបចំពិសាអាហារសាមគ្គីជាមួយសិស្ស-និស្សិតកម្ពុជា ចំនួន ៣៥នាក់ ដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី ដោយបានថ្លែងរំលឹកនូវការ រីកចម្រើនរបស់កម្ពុជា ចេញពីសង្គមរាស្រ្តនិយម មករបបផ្តាច់កា រប៉ុល ពត រហូតមកដល់សម័យជឿនលឿន នៃសម្តេចតេជោនាពេលនេះ។ ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានពាំនាំ នូវការសាកសួរសុខទុក្ខ និងថវិការបស់សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥,២៥០ ដុល្លារអាមេរិក ជូនកូនក្មួយ ចំនួន ៣៥នាក់ ដែលមកពីសាកលវិទ្យាល័យ ៧ផ្សេងៗគ្នានៅប្រទេសឥណ្ឌូនែស៊ី។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: