ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងសាសនាទួរគី

ចុះផ្សាយ: Oct 15, 2015

ទីក្រុង Istanbul ប្រទេសទួរគីៈ ក្នុងឱកាសដែលអញ្ជើញចូលរួមក្នុង សន្និសីទឥស្លាម អន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី កាលពីថ្ងៃទី១៣ ខែតុលា ២០១៥ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយ្រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួប សម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម Mehmet Gormez រដ្ឋមន្រ្តីក្រសួង កិច្ចការសាសនាប្រទេសទួរគី ។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងវិស័យ សាសនាឥស្លាម រវាងប្រទេសទាំងពីរ កម្ពុជា-ទួរគី ក្នុងនោះដែរភាគីទាំងពីរ បានពិភាក្សា លើការបញ្ជូនគណៈអ៊ីម៉ាំ ដែលជាមេដឹកនាំឥស្លាមតាមរាជធានីខេត្ត និង វិហារឥស្លាមនៅកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាល និងបំពាក់បំប៉នជំនាញ ស្តីអំពីរបៀបនៃការគ្រប់គ្រងវិហារ ( ដែលទួរគី មានវិហារឥស្លាមជាង ១១ម៉ឺនវិហារ) និង សម្បត្តិគរុភ័ណ្ឌសាសនា រួមនឹងកិច្ចសហប្រតិបត្តិការ លើវិស័យសាសនា ឥស្លាមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: