ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងនាំថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ៤០០០ដុល្លារជូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសទួរគី

ចុះផ្សាយ: Oct 15, 2015

ប្រទេសទូរគីៈ ក្នុងឱកាសទៅចូលរួម ក្នុងសន្និសីទឥស្លាមអន្តរជាតិប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី នៅរាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយ និស្សិតខ្មែរ ១៨ នាក់ដែលកំពុងសិក្សា នៅទីក្រុងIstanbul ប្រទេសទួរគី និងទីក្រុង Ankara ព្រមទាំងបានដឹកនាំប្អូនៗនិស្សិត ធ្វើទស្សនកិច្ច នៅជុំវិញទីក្រុង Istanbul នៅថ្ងៃបន្ទាប់។

ក្នុងជំនួបនេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនដល់និស្សិតគ្រប់គ្នា។ មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានផ្តាំផ្ញើទៅ ដល់និស្សិតទាំងអស់អោយ ខិតខំប្រឹងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និង ជំនាញពិតប្រាកដ ដើម្បីវិលមកបម្រើការងារ ជូនជាតិមាតុភូមិ ខណៈដែលកម្ពុជាកំពុងត្រូវការគ្រប់គ្នា ជាយុវជនជំនាន់ ក្រោយរួមកម្លាំងសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានពាំនាំនូវ ថវិកាជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន ២០០០ដុល្លា ចែកជូន និស្សិតទាំង១៨ នាក់ផងដែរ។ ដោយឡែក នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានចាត់តាំង លោក សឹម ម៉ាត់ទោត ជាតំណាង ដើម្បីទៅជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ចំនួន៤០នាក់ផ្សេងទៀត ដែលកំពុងសិក្សា នៅទីក្រុងមួយ ដែលនៅចម្ងាយជាង ១០០០គីឡូម៉ែត្រ ពីរាជធានី Istanbul។​ ក្នុងនោះដែរ លោកក៏បាននាំយកថវិកា ជាអំណោយរបស់សម្តេចទាំងពីរ ចំនួន២០០០ដុល្លាថែមទៀត ដើម្បីប្រគល់ជូននិស្សិតទាំ៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ ដុល្លារសហរដ្ឋអាមេរិក៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: