ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណ:ប្រតិភូចូលរួមក្នុង កិច្ចប្រជុំមេដឹកនាំមុស្លិមអាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី

ចុះផ្សាយ: Oct 15, 2015

ក្រុង Istanbul , ទួរគីៈ  នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានអញ្ជើញទៅ ចូលរួមក្នុងកិច្ចប្រជុំកំពូល មេដឹកនាំមុស្លិមអាស៊ីប៉ាស៊ីហ្វិកលើកទី១ នៅទីក្រុង Istanbul ដែលមាន សមាជិក៤២ ប្រទេសមកពីអាស៊ី និង ប៉ាស៊ីហ្វិកចូលរួម ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទួរគី និងប្រធានាធិបតីអញ្ជើញក្នុងពិធីបិទ។

ក្នុងឱកាសនេះ ក៏បានអមដំណើរដោយ ឯកឧត្តម ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់ រំយុវជន និង កីឡា និង លោក សឹម ម៉ាត់ ទោត តំណាងលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។ កិច្ចប្រជុំនេះ ផ្តោតលើប្រធានបទ "បង្រួបបង្រួមការសាមគ្គីភាព ពិចារណាជាថ្មីប្រកបដោយគតិបណ្ឌិត និង សន្តិភាព" ដែលមានតំណាងមកពី បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ជាង៤២ ប្រទេសចូលរួម។ ក្នុងកិច្ច ប្រជុំនេះ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងអំពី សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ក្នុងរបប លន់ នល់ ការរំដោះប្រទេសពីរបបប្រល័ពូជសាសន៍ ដ៏យង់ឃ្នង ការបង្រួបបង្រួមផ្សះផ្សាជាតិ ការអភវឌ្ឍន៍ប្រទេស និងការដឹកនាំប្រទេសរបស់ សម្តេចតេជោ នាយករដ្ឋនមន្រ្តីប្រកបដោយ សុខុដុមរមនីយកម្ម លើគ្រប់សាសនាទាំងអស់នៅកម្ពុជា និងការអនុវត្តគោលនយោបាយឈ្នះៗ។

សន្និសីទបាន ចាប់អារម្មណ៍ នឹងព្រះរាជាណាចក្រកម្ពុជា ជាច្រើន ចំពោះការធ្វើអោយមានសុខុដុមរមនីយកម្ម ហើយប្រតិភូនៃបណ្តាប្រទេសទាំងឡាយ ដែលអញ្ជើញចូលរួម បានកោតសរសើរ ដល់ការដឹកនាំ របស់សម្តេចរេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាស ជូនប្រជាជនខ្មែរឥស្លាម បានចូលរួម បំពេញកិច្ចការទាំងឡាយដោយស្មើភាព ដូចគ្នានឹងប្រជជានកម្ពុជាជាទូទៅ ដែលកាន់ព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋ។ ក្នុងនោះដែរ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងអំពី កំនើនសេដ្ឋកិច្ចនៅកម្ពុជា ដែលមានការរីកចំរើនជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: