ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់បានដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទអាស៊ាន «ស្តីពីស្រ្តីក្នុងវិស័យនយោបាយ» នៅប្រទេសម៉ាឡេស៊ី

ចុះផ្សាយ: Oct 17, 2015

ម៉ាឡេស៊ី៖ ក្នុងនាមអ្នកសង្កេតការ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ជាយុវជន ចំនួន ៦រូប ដើម្បីចូលរួមសន្និសីទអាស៊ាន ស្តីពី «ស្រ្តីក្នុងវិស័យនយោបាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានសមាគមអាស៊ាន ឆ្នាំ២០១៥ ពីថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ ២០១៥ នៅទីក្រុងកូឡាឡាំពួ ដែលមានអង្គសន្និសីទជាតិ និង អន្តរជាតិចូលរួមចំនួន ៣,៥០០នាក់។

កិច្ចប្រជុំនេះ មានគោលបំណងក្នុងការកសាងបណ្តាញនយោបាយសម្រាប់ស្ត្រី ក្នុងតំបន់អាស៊ាន ដែលត្រូវបានចូលរួម នៅក្នុងនយោបាយ ព្រមទាំងបានជម្រុញឱ្យមានការចូលរួមរបស់ស្ត្រី ក្នុងការធ្វើសេចក្តីសម្រេចចិត្តកាន់តែច្រើនមុខតំណែង និងក្នុងដំណើរការបោះឆ្នោត តាមរយៈការតភ្ជាប់ និងការច្នៃប្រឌិត។

ទន្ទឹមនឹងការអញ្ជើញចូលរួមសន្និសីទនេះ  ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី អំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី និងបណ្តាស្ថាប័ន អង្គការ សមាគម ស្តីអំពីវិស័យមនុស្សធម៌។

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: