ឧស្សាហកម្មហាឡាល់ នៅអាស៊ានកំពុងផ្តោតសំខាន់ លើវិស័យទេសចរណ៍ហាឡាល់ សម្រាប់សហគមន៍ អាស៊ានចុងឆ្នាំ២០១៥

ចុះផ្សាយ: May 28, 2015

ខេត្តភូកេតប្រទេសថៃ៖ សម្រាប់ការត្រៀមចូល សហគមន៍អាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខនេះឧស្សាហ កម្មហាឡាល់ នៅក្នុងប្រទេសអាស៊ាន បាននិងកំពុងផ្តោតសំខាន់ លើវិស័យទេសចរណ៍ ហាឡាល់ ដែលនឹងមានការប្រមូលផ្តុំ គណៈប្រតិភូ-ភ្ញៀវជាតិ និងអន្តរជាតិ រួមនឹងភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន សារព័ត៌មាន និងសណ្ឋាគារ ដើម្បីបង្កើត ជាបណ្តាញចែក រំលែកពីវិស័យ ទេសចរណ៍ហាឡាល់ នៅក្នុងទីផ្សារពិភពលោក និងតំបន់ ដែលគ្រាន់តែ នៅក្នុងតំបន់ អាស៊ាន មានសាសនិកឥស្លាម ចំនួនប្រមាណ ៣០០លាននាក់។

នេះជាការថ្លែងរបស់ លោក ស៊ូរិន ពិតសុវណ្ណ អតីតអគ្គលេខាធិការអាស៊ាន ក្នុងវេទិកាសន្និសីទអន្តរជាតិ នៃទេសចរណ៍ហាឡាល់ ឆ្នាំ២០១៥ ក្រោម ប្រធានបទ “គោលដៅជាមិត្តភាពមុស្លិម” នៅខេត្តភូកេត ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥ ដែលក្នុងសន្និសីទនេះ ក៏មានវត្តមានរបស់ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូកម្ពុជា រួមនឹងគណៈប្រតិភូ មកពី១៧ប្រទេសផ្សេងទៀតចំនួន ១៨០រូប រួមនឹងអគ្គរាជទូត អគ្គរដ្ឋទូតនៃប្រទសមុស្លិម ប្រចាំប្រទេសថៃ និងភ្ញៀវជាតិសរុបប្រមាណ ៥០០នាក់។ នៅក្នុងសន្ទរកថា បើក លោកឧបនាយករដ្ឋមន្ត្រី M.L Panadda Diskul រដ្ឋមន្ត្រីប្រតិភូនៃខុទ្ទកាល័យ នាយករដ្ឋមន្ត្រីថៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងកោតសរសើរ និងគាំទ្រដល់គំនិតផ្តួចផ្តើម បង្កើនវិស័យទេចរណ៍ហាឡាល់ នៅប្រទេសថៃ និងក្នុងតំបន់អាស៊ាន ដែល អាចបង្កើនភ្ញៀវទេសចរណ៍ មកពីតំបន់មជ្ឈឹមបូព៌ា និងពិភពលោក មកកាន់បណ្តាប្រទេសអាស៊ាន ដែល ទាមទារឲ្យមានកិច្ចសហការ ពីគ្រប់ស្ថាប័នពាក់ព័ន្ធ នៃបណ្តាប្រទេសអាស៊ាន ជាពិសេសពីក្រសួង/អជ្ញាធរ ទេសចរណ៍ និងស្ថាប័នហាឡាល់ ទាំងអស់។ លោកបានថ្លែងបន្តថា វិស័យទេសចរណ៍ ហាឡាល់ ទាមទារឲ្យមានការ ចូលរួមផងដែរ ពីម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាកាសចរណ៍ រោងចក្រផលិត អាហារ ភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្នុងការផ្តល់នូវសេវាកម្ម ប្រកបដោយហាឡាល់ ដូចជា គុណភាព អនាម័យ សុវត្ថិភាព និងតម្លៃសមរម្យ ជូនដល់ភ្ញៀវទេសចរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មការកណ្តាល ឥស្លាមប្រទេសថៃ អជ្ញារខេត្តភូកេត មជ្ឈមណ្ឌលស្តង់ដារ ហាឡាល់ប្រទេសថៃ និងស្ថាប័នមួយចំនួនទៀត ដើម្បីបង្កើនកិច្ចសហការ ក្នុងការជំរុញកិច្ចអភិវឌ្ឍ ការងារហាឡាល់នៅកម្ពុជាផងដែរ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំបង្កើត គណៈកម្មាធិការ ត្រួតពិនិត្យផលិតផល ហាឡាលកម្ពុជា ដែលមានការចូលរួម ពីស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម គណៈដឹក នាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត៕

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: