ជីដូនរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា អំពាវនាវឲ្យលោកកាន់សាសនាឥស្លាម

ចុះផ្សាយ: Apr 30, 2015

ម៉ាក្កះ៖ លោកយាយ សារ៉ា អូមើរ ត្រូវជាជីដូនបង្កើត របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យ ប្រធានាធិបតីអាមេរិករូបនេះ កាន់សាសនាអ៊ីស្លាម។ លោកយាយ បានធ្វើការអំពាវនាវយ៉ាងដូច្នេះ ក្នុងបទសម្ពាសន៍ជាមួយកាសែតអារ៉ាប់ប្រចាំថ្ងៃមួយឈ្មោះ Al-Watan។ លោកយាយ ក៏បានមានប្រសាសន៍ថា គាត់បានអធិដ្ឋានដល់ព្រះអល់ឡោះ សូមឲ្យចៅប្រុសរបស់គាត់ គឺលោក បារ៉ាក់ អូបាម៉ា ត្រឡប់ទៅកាន់សាសនាអ៊ីស្លាម។

លោកយាយក៏បានបន្តថា គាត់បានអធិដ្ឋានយ៉ាងដូច្នេះដែរ ខណៈពេលដែលគាត់ធ្វើអុំរ៉ស់ (Umrah) ក៏ដូចជាពេលដែលគាត់បានបំពេញកតព្វកិច្ចហាជ្ជីក្នុងទីក្រុងម៉ាក្កះ កាលពីឆ្នាំ២០១០។

លោកយាយ សារ៉ា អូមើរ ដែលពេលនេះមានអាយុ ៩០ឆ្នាំ បានមកដល់ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាំងពីសប្តាហ៍មុន ជាមួយកូនប្រុសគាត់ គឺលោក សាអ៊ីត អូបាម៉ា ត្រូវជាពូរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងចៅប្រុសរបស់គាត់ លោក មូសា អូបាម៉ា ដើម្បីធ្វើអុំរ៉ស់។

 

ដោយ រ៉ូយ៉ា

 

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Apr 24, 2022
ចុះផ្សាយ: Apr 22, 2022
ចុះផ្សាយ: Apr 21, 2022
ចុះផ្សាយ: Apr 14, 2022
ចុះផ្សាយ: Apr 10, 2022
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: