ក្រុមនិស្សិតខ្មែរឥស្លាម ដែលសិក្សានៅប្រទេសម៉ាឡេស៊ី ចូលរួមទិវា ASEAN Day

ចុះផ្សាយ: Apr 29, 2015

ម៉ាឡេស៊ី៖ និស្សិតខ្មែរឥស្លាមមួយក្រុម ចំនួន១០នាក់ បានចូលរួមក្នុងទិវា ASEAN Day 2015 ក្រោមប្រធានបទ «ឥស្លាម និង អាស៊ាន» ដែលទិវានេះ ត្រូវបានប្រារព្វធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ នៅសកលវិទ្យាល័យឥស្លាមអន្តរជាតិនៃម៉ាឡេស៊ី(IIUM) ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសកលវិទ្យាល័យនេះផ្ទាល់តែម្តង ហើយបានអញ្ជើញនិស្សិតរបស់ខ្លួន ចំនួន២៥០នាក់ ឲ្យចូលរួម ក្នុងនោះ ក៏មានក្រុមនិស្សិត តំណាងឲ្យប្រទេសផ្សេងៗទៀត ដែលជាសមាជិករបស់សមាគមអាស៊ានផងដែរ។

ក្នុងបទសម្ភាសន៍ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ជាមួយលោក សាឡាម ស៊ុបយ៉ាន ដែលជាប្រធានសមាគមនិស្សិតឥស្លាមកម្ពុជានៅប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទិវា ASEAN Day 2015 ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកិច្ចសហការ ក្នុងចំណោមអនាគតមេដឹកនាំរបស់អាស៊ាន ដោយពង្រីកក្រុមការងាររបស់ពួកគេ តាមរយៈវប្បធម៌ ដែលត្រូវបានគេចាត់ទុកថា ជាទម្រង់នៃចំណេះដឹងជាក់ច្បាស់មួយ និងដើម្បីបង្ហាញពីលក្ខណៈពិសេសនៃវប្បធម៌របស់អ្នកចូលរួម ដើម្បីសាមគ្គីភាព និង ភាពស្របគ្នា នៃសមាគមអាស៊ាន។ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនចំណេះដឹង ដែលត្រូវបានគេមើលឃើញថា ជាម៉ាស៊ីនកាន់តែសំខាន់ឡើងៗ សម្រាប់កំណើន និងការអភិវឌ្ឍន៍ក្នុងតំបន់។ ការបង្កើតឲ្យមានបណ្តាញ គឺជាគោលបំណងជាយុទ្ធសាស្រ្តមួយ ដើម្បីសម្រេចបាននូវគោលដៅរបស់អាស៊ាន ដែលនឹងមានការយល់ដឹងកាន់តែប្រសើរឡើងនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

សូមបញ្ជាក់ផងដែរថា និស្សិតខ្មែរឥស្លាម ដែលកំពុងសិក្សានៅក្នុងសកលវិទ្យាល័យឥស្លាមអន្តរជាតិនៃម៉ាឡេស៊ី(IIUM) មានចំនួន ២៥នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន ៩នាក់ ដែល និស្សិតខ្លះ សិក្សាក្រោមអាហារូបករណ៍ របស់សកលវិទ្យាល័យនេះតែម្តង ឯនិស្សិតខ្លះទៀត សិក្សាក្រោមអាហារូបករណ៍ផ្សេងទៀតដូចជា អាល់ពូខរី ជាដើម។ ក្រៅពីនេះក៏នៅមាននិស្សិតខ្លះទៀត សិក្សាដោយបង់ថ្លៃសិក្សាដោយខ្លួនឯងផងដែរ។

 

អត្ថបទៈ រ៉ូយ៉ា

 

 

 

ព័ត៌មានតាមផ្នែក
ព័ត៌មានថ្មីៗ
ចុះផ្សាយ: Jul 14, 2017
ចុះផ្សាយ: May 10, 2017
ចុះផ្សាយ: Apr 12, 2017
ចុះផ្សាយ: Apr 03, 2017
ចុះផ្សាយ: Mar 23, 2017
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: