អន្តរជាតិ
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញចូលរួមមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេសស៊ី UMNO
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ អញ្ជើញចូលរួមមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេសស៊ី UMNO
ចុះផ្សាយ: Dec 02, 2016
ម៉ាឡេស៊ី៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ដែលជាគណបក្សកាន់អំណាច នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រួមនឹងគណប្រតិភូតំណាង គណបក្សប្រជាជនកម្ពុជា ដើម្បីអញ្ជើញចូលរួមជាកិត្តិយស ក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៧ នៅប្រទេសម៉ាឡេសីុ
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ ពិភពម៉ាឡាយូពិភពឥស្លាម (DMDI) លើកទី១៧ នៅប្រទេសម៉ាឡេសីុ
ចុះផ្សាយ: Nov 19, 2016
ម៉ាឡេសីុ៖ នៅថ្ងៃទី ១៧-១៨ ខែ វិច្ជិកា ២០១៦ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានពិភពម៉ាឡាយូពិភពឥស្លាមប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ៧ រូប ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំពិភពម៉ាឡាយូពិភពឥស្លាម (Dunia Melayu Dunia Islam) ហៅកាត់ថា DMDI លើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម YB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃប្រទេសម៉ាឡេសីុ
ការនាំផលិតផលហាឡាល់ទៅក្រៅប្រទេស ពិតជាបានជួយបង្កើនសេដ្ឋកិច្ច របស់បណ្តាប្រទេសនៅក្នុងសហគមន៍អាស៊ាន
ការនាំផលិតផលហាឡាល់ទៅក្រៅប្រទេស ពិតជាបានជួយបង្កើនសេដ្ឋកិច្ច របស់បណ្តាប្រទេសនៅក្នុងសហគមន៍អាស៊ាន
ចុះផ្សាយ: Dec 27, 2015
បាងកក៖ កំណើននៃការនាំ ផលិតផលហាឡាល់ ទៅកាន់បណ្តាប្រទេស OIC (Organization of Islamic Cooperation) និងកំណើននៃការនាំចូលភ្ញៀវទេសចរ ពិតជាបានបង្កើនសេដ្ឋកិច្ច របស់ប្រទេសថៃ។ នេះជា ប្រសាសន៍របស់ លោកឧត្តមសេនីយ៍ តាណាសាក់ ប៉ាទីម៉ាប្រាកន ឧបនាយករដ្ឋមន្ត្រី តំណាងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ថ្លែងនៅក្នុងសុន្ទរកថា បើកនៃសន្និសីទអន្តរជាតិហាឡាល់លើកទី២ ដែលបាន និងកំពុងប្រព្រឹត្តទៅនាទីក្រុងបាងកង ប្រទេសថៃ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ចូលរួមប្រជុំបង្កើតក្រុមប្រឹក្សា គរុភ័ណ្ឌឥស្លាមអន្តរជាតិ
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ចូលរួមប្រជុំបង្កើតក្រុមប្រឹក្សា គរុភ័ណ្ឌឥស្លាមអន្តរជាតិ
ចុះផ្សាយ: Nov 04, 2015
ទីក្រុងកូឡាឡាំពួរ, ម៉ាឡេស៊ី៖ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា បានចូលរួមប្រជុំជាលក្ខណៈចង្អៀត ស្តីពីការបង្កើតក្រុមប្រឹក្សាគរុភ័ណ្ឌឥស្លាម អន្តរជាតិ (International AWQAF) ដែលនៅក្រោមឆ័ត្រររបស់ធនាគារ អភិវឌ្ឍន៍ឥស្លាម IDB និង មូលនិធិសេដ្ឋកិច្ចឥស្លាមពិភពលោក WIEF។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដល់មេដឹកនាំជាង ១០០ប្រទេស ក្នុងវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា ដល់មេដឹកនាំជាង ១០០ប្រទេស ក្នុងវេទិការសេដ្ឋកិច្ចឥស្លាមពិភពលោក
ចុះផ្សាយ: Nov 04, 2015
ម៉ាឡេស៊ី៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹង ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយ គណៈប្រតិកម្ពុជាចំនួន ១២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក (WIFE) លើកទី១១ ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ KLCC ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងរៀបចំពិសាអាហារសាមគ្គី ជាមួយសិស្សនិស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងរៀបចំពិសាអាហារសាមគ្គី ជាមួយសិស្សនិស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី
ចុះផ្សាយ: Oct 27, 2015
ហ្សាកាតាៈ ក្នុងឱកាសដែល ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូកម្ពុជាចំនួន ៥រូប ចូលរួមអង្គសន្និបាតថ្នាក់អន្តរជាតិលើកទី១៦ របស់អង្គការពិភពម៉ាឡេពិភពឥស្លាម (DMDI) ស្តីពីពិភពម៉ាឡេពិភពឥស្លាមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចដែលប្រារព្ធ ធ្វើនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់បានដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទអាស៊ាន «ស្តីពីស្រ្តីក្នុងវិស័យនយោបាយ» នៅប្រទេសម៉ាឡេស៊ី
ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់បានដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទអាស៊ាន «ស្តីពីស្រ្តីក្នុងវិស័យនយោបាយ» នៅប្រទេសម៉ាឡេស៊ី
ចុះផ្សាយ: Oct 17, 2015
ម៉ាឡេស៊ី៖ ក្នុងនាមអ្នកសង្កេតការ ឯកឧត្តម ឧកញ៉ា ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ជាយុវជន ចំនួន ៦រូប ដើម្បីចូលរួមសន្និសីទអាស៊ាន ស្តីពី «ស្រ្តីក្នុងវិស័យនយោបាយ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងសាសនាទួរគី
ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងសាសនាទួរគី
ចុះផ្សាយ: Oct 15, 2015
ទីក្រុង Istanbul ប្រទេសទួរគីៈ ក្នុងឱកាសដែលអញ្ជើញចូលរួមក្នុង សន្និសីទឥស្លាម អន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី កាលពីថ្ងៃទី១៣ ខែតុលា ២០១៥ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយ្រដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួប សម្តែងការគួរសម និង ពិភាក្សាការងារជាមួយ ឯកឧត្តម Mehmet Gormez រដ្ឋមន្រ្តីក្រសួង កិច្ចការសាសនាប្រទេសទួរគី ។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងនាំថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ៤០០០ដុល្លារជូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសទួរគី
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងនាំថវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ៤០០០ដុល្លារជូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសទួរគី
ចុះផ្សាយ: Oct 15, 2015
ក្នុងឱកាសទៅចូលរួម ក្នុងសន្និសីទឥស្លាមអន្តរជាតិប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី នៅរាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយ និស្សិតខ្មែរ ១៨ នាក់ដែលកំពុងសិក្សា នៅទីក្រុងIstanbul ប្រទេសទួរគី និងទីក្រុង Ankara ព្រមទាំងបានដឹកនាំប្អូនៗនិស្សិត ធ្វើទស្សនកិច្ច នៅជុំវិញទីក្រុង Istanbul នៅថ្ងៃបន្ទាប់។
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណ:ប្រតិភូចូលរួមក្នុង កិច្ចប្រជុំមេដឹកនាំមុស្លិមអាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី
ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ ដឹកនាំគណ:ប្រតិភូចូលរួមក្នុង កិច្ចប្រជុំមេដឹកនាំមុស្លិមអាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី
ចុះផ្សាយ: Oct 15, 2015
ក្រុង Istanbul , ទួរគីៈ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានអញ្ជើញទៅ ចូលរួមក្នុងកិច្ចប្រជុំកំពូល មេដឹកនាំមុស្លិមអាស៊ីប៉ាស៊ីហ្វិកលើកទី១ នៅទីក្រុង Istanbul ដែលមាន សមាជិក៤២ ប្រទេសមកពីអាស៊ី និង ប៉ាស៊ីហ្វិកចូលរួម ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីទួរគី និងប្រធានាធិបតីអញ្ជើញក្នុងពិធីបិទ។
គម្ពីរអាល់គូរអានចំណាស់ជាងគេត្រូវបានគេរកឃើញ
គម្ពីរអាល់គូរអានចំណាស់ជាងគេត្រូវបានគេរកឃើញ
ចុះផ្សាយ: Jul 22, 2015
តាមការចុះផ្សាយ នៅលើគេហទំព័រ BBC នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា គម្ពីរអាល់គូរអាន សរសេរដោយដៃ ដ៏ចំណាស់មួយក្បាល ត្រូវបានគេរកឃើញនៅក្នុងសកលវិទ្យាល័យ Birmingham University នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។ លទ្ធផលនៃការធ្វើតេស្ត៍បានបង្ហាញឲ្យឃើញថា គម្ពីរនេះ ត្រូវបានគេសរសេរនៅលើស្បែកសត្វ អាចជាស្បែកចៀម ឬស្បែកពពែ មានចំណាស់យ៉ាងហោចណាស់ ក៏ ១៣៧០ ឆ្នាំមកហើយ។ លទ្ធផលនេះ បានធ្វើឲ្យគម្ពីរមួយនេះ ក្លាយជាគម្ពីរដែលមានអាយុកាលចំណាស់ជាងគេនៅលើលោក ដែលបន្សល់ទុកនៅ ហើយអក្សរនៅច្បាស់អាចអានបានទៀតផង។
ឧស្សាហកម្មហាឡាល់ នៅអាស៊ានកំពុងផ្តោតសំខាន់ លើវិស័យទេសចរណ៍ហាឡាល់ សម្រាប់សហគមន៍ អាស៊ានចុងឆ្នាំ២០១៥
ឧស្សាហកម្មហាឡាល់ នៅអាស៊ានកំពុងផ្តោតសំខាន់ លើវិស័យទេសចរណ៍ហាឡាល់ សម្រាប់សហគមន៍ អាស៊ានចុងឆ្នាំ២០១៥
ចុះផ្សាយ: May 28, 2015
ខេត្តភូកេតប្រទេសថៃ៖ សម្រាប់ការត្រៀមចូល សហគមន៍អាស៊ាន នៅចុងឆ្នាំ២០១៥ ខាងមុខនេះឧស្សាហ កម្មហាឡាល់ នៅក្នុងប្រទេសអាស៊ាន បាននិងកំពុងផ្តោតសំខាន់ លើវិស័យទេសចរណ៍ ហាឡាល់ ដែលនឹងមានការប្រមូលផ្តុំ គណៈប្រតិភូ-ភ្ញៀវជាតិ និងអន្តរជាតិ រួមនឹងភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន សារព័ត៌មាន និងសណ្ឋាគារ ដើម្បីបង្កើត ជាបណ្តាញចែក រំលែកពីវិស័យ ទេសចរណ៍ហាឡាល់ នៅក្នុងទីផ្សារពិភពលោក និងតំបន់ ដែលគ្រាន់តែ នៅក្នុងតំបន់ អាស៊ាន មានសាសនិកឥស្លាម ចំនួនប្រមាណ ៣០០លាននាក់។
ជីដូនរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា អំពាវនាវឲ្យលោកកាន់សាសនាឥស្លាម
ជីដូនរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា អំពាវនាវឲ្យលោកកាន់សាសនាឥស្លាម
ចុះផ្សាយ: Apr 30, 2015
ម៉ាក្កះ៖ លោកយាយ សារ៉ា អូមើរ ត្រូវជាជីដូនបង្កើត របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យ ប្រធានាធិបតីអាមេរិករូបនេះ កាន់សាសនាអ៊ីស្លាម។ លោកយាយ បានធ្វើការអំពាវនាវយ៉ាងដូច្នេះ ក្នុងបទសម្ពាសន៍ជាមួយកាសែតអារ៉ាប់ប្រចាំថ្ងៃមួយឈ្មោះ Al-Watan។ លោកយាយ ក៏បានមានប្រសាសន៍ថា គាត់បានអធិដ្ឋានដល់ព្រះអល់ឡោះ សូមឲ្យចៅប្រុសរបស់គាត់ គឺលោក បារ៉ាក់ អូបាម៉ា ត្រឡប់ទៅកាន់សាសនាអ៊ីស្លាម។
ក្រុមនិស្សិតខ្មែរឥស្លាម ដែលសិក្សានៅប្រទេសម៉ាឡេស៊ី ចូលរួមទិវា ASEAN Day
ក្រុមនិស្សិតខ្មែរឥស្លាម ដែលសិក្សានៅប្រទេសម៉ាឡេស៊ី ចូលរួមទិវា ASEAN Day
ចុះផ្សាយ: Apr 29, 2015
ម៉ាឡេស៊ី៖ និស្សិតខ្មែរឥស្លាមមួយក្រុម ចំនួន១០នាក់ បានចូលរួមក្នុងទិវា ASEAN Day 2015 ក្រោមប្រធានបទ «ឥស្លាម និង អាស៊ាន» ដែលទិវានេះ ត្រូវបានប្រារព្វធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ នៅសកលវិទ្យាល័យឥស្លាមអន្តរជាតិនៃម៉ាឡេស៊ី(IIUM) ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសកលវិទ្យាល័យនេះផ្ទាល់តែម្តង ហើយបានអញ្ជើញនិស្សិតរបស់ខ្លួន ចំនួន២៥០នាក់ ឲ្យចូលរួម ក្នុងនោះ ក៏មានក្រុមនិស្សិត តំណាងឲ្យប្រទេសផ្សេងៗទៀត ដែលជាសមាជិករបស់សមាគមអាស៊ានផងដែរ។
ព័ត៌មានតាមផ្នែក
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: