គួរបាន និងអាគីកះ

 

ការសំឡេះសត្វពាហនៈធ្វើគួរបាន ជាអំពើកុសល ដ៏ល្អប្រសើរបំផុត របស់សាសនិកឥស្លាម នៅក្នុងថ្ងៃបុណ្យរ៉យ៉ាហាជ្ជី លើសពីអំពើកុសលផ្សេងៗ ទាំងឡាយ ហើយស្របជាមួយនឹង ឱកាសនៃការធ្វើគួរបាន ដោយខ្លួនឯង សម្រាប់សាសនិកឥស្លាមនៅកម្ពុជា នៅមានកម្រិតទាប ខុសអំពីលទ្ឋភាព របស់សាសនិកឥស្លាម នៅក្រៅប្រទេស។ ហេតុនេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក៏សូមធ្វើការអំពាវនាវ ដល់បណ្តាសប្បុរសជន ដែលនៅក្រៅប្រទេសទាំងអស់ ជួយបន្តការផ្តល់ជំនួយ អ៊ីប៉ាដាត់គួរបាន អាគីកះ របស់ខ្លួនមកកាន់ សហគមន៍ឥស្លាមកម្ពុជា ដើម្បីទទួលបាន នូវការបំពេញកាតព្វកិច្ច អ៊ីបាដាត់គួរបាន រឺអាគីកះ ដោយពេញលេញ តាមក្បួនច្បាប់ឥស្លាម ការចូលរួមកាត់បន្ថយភាពក្រីក្រ ការចែករំលែកអំពី សុខុមាលភាព របស់សាសនិកឥស្លាមកម្ពុជា ហើយក៏ជាការ ស្តែងចេញនូវភាតរភាព និងភក្តីភាព របស់បណ្តាសប្បុរសជនទាំងឡាយ មកលើសាសនិកឥស្លាម នៅកម្ពុជាផងដែរ។

តារាងស្ថិតិគួរប៉ាន អាកីកោះ និងណាហ្សារ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលបានពីសប្បុរសជនម៉ាឡេស៊ីតាមរយៈ ក្រុមហ៊ុនAl- Ameen Serve SDN.BHD

តារាងស្ថិតិគួរបាន អាគីកះ និងណាហ្សារ របស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលទទួលបានពីសប្បុរសជនម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Al- Ameen Serve SDN.BHD

 

នៅឆ្នាំ១៤៣៤ មស ត្រូវនឹងឆ្នាំ២០១៣ គសនេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ទទួលបានការឧបត្ថម្ភ គោគួរបាន និងអាគីកះ និងណហ្សើរ ពីក្រុមហ៊ុន អាល់អាមីនស៊ើហ្វ (Al-Ameen Serve SDN.BHD) ដែលបានទទួលការ ឧបត្ថម្ភបន្តពី បណ្តាសប្បុរសជនម៉ាឡេស៊ី សរុបចំនួន ៣៦៩៦ក្បាល ទាំងសត្វគោ និងពពែ ក្នុងនោះដែរ ក៏មានសប្បុរសជន ជាច្រើនទៀតដែលបាន ឧបត្ថម្ភដោយផ្ទាល់ រឺតាមរយៈអង្គការ ក្រៅស្រុកនានា បន្តមកតាមរយៈ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក៏ដូចអង្គការដៃគូក្នុងស្រុក ដែលសរុបមិនតិចជាង ១០០០ក្បាល ទាំងគោ និងពពែ ជារៀងរាល់ឆ្នាំ។

» ហេតុអ្វីត្រូវធ្វើគួរប៉ានជាមួយយើងខ្ញុំ?

  • យើងខ្ញុំជាតំណាងថ្នាក់ដឹកនាំសាសនិកឥស្លាមទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមាន ឯកឧត្តមឩកញ៉ា អូស្មាន ហាស្សាន់ ជាប្រធាន ហើយលោក ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកលើទីផ្សារក្នុងស្រុក ក្នុងនោះដែរ លោកក៏មានតួនាទី ទទួលបន្ទុកកិច្ចការសាសនាឥស្លាម។
  • អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា មានស្ថាប័ណ្ណកំពូលមួយ ដែលតែងតាំងដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ហើយក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ រហូតមកដល់បច្ចុប្បន្ន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
  • CMDF មានក្រុមការងារចុះអនុវត្តការសំឡេះគួរបានដោយជាក់ស្តែង ដែលមាននៅគ្រប់ភូមិ ឃុំ ស្រុក ខេត្ត ទូទាំងប្រទេស
  • ការទទួលគោគួបាន គឺសុទ្ឋតែមានចេញជាលិខិតស្នាមត្រឹមត្រូវ បញ្ជាក់អំពីឈ្មោះអ្នកទទួលគោគួរបាន ទីតាំងធ្វើគួរបាន និងស្ថានភាពជាក់ស្តែង របស់ប្រជាពលរដ្ឋ។
  • ធានាអនុវត្តអោយបានត្រឹមត្រូវតាមក្របខ័ណ្ឌឥស្លាម តាំងពីលក្ខណៈសម្បត្តិនៃសត្វគោ និងរបៀបរបនៃការសំឡេះគោ ត្រឹមត្រូវតាមក្បូនច្បាប់ឥស្លាម
  • រាល់សកម្មភាពនានា ទាក់ទងនឹងការធ្វើគួរបាន ដែល CMDF រៀបចំជូន គឺមានការទទួលស្គាល់ជាផ្លូវការ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
  • បន្ទាប់ពីបានបំពេញកាតព្វកិច្ចគួរបាន CMDF មានរៀបចំរបាយការណ៍ អំពីពត៍មានជាក់លាក់ ជូនរារដ្ឋាភិបាលកម្ពុជា និងសម្រាប់ជូនដល់ម្ចាស់ជំនួយផងដែរ។
See Also:
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: