ស្ត្រីជនជាតិអាមេរិកម្នាក់ ចូលសាសនាឥស្លាម

ព្រឹត្តិការណ៍ជាក់ស្តែងមួយ បានកើតឡើងនៅមហាវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក គឺមាននិស្សិតមុស្លិមជនជាតិ អារ៉ាប់បានចាប់ចិត្តស្រលាញ់និស្សិតនារីម្នាក់ជនជាតិ អាមេរិក ដែលមិនមែនជាមុស្លិម។ ក្រោយមក បុរសនោះបាន ទៅសុំ អនុញ្ញាតិពីអាណាព្យាបាលរបស់គេដើម្បីចូលដណ្តឹងនារីនោះ ប៉ុន្តែអាណាព្យាបាល ខាងភាគីបុរសបដិសេធ សំណើររបស់កូន ដោយប្រកាន់ថា ភាគីខាងស្រី មិនមែនជាមុស្លិម តែប្រសិនជានារីនោះព្រមចូលសាសនាឥស្លាម លោកនឹងទទួល តាមសំណើររបស់កូន។
 
ឃើញដូចនេះ ភាគីបុរសបានទៅរៀបរាប់អោយ ស្ត្រីនោះបានជ្រាបអំពីមូលហេតុខាងលើ ក្រោយមកក៏បានព្រមព្រៀង លើការ ដាក់កំរិតនេះ តែស្ត្រីនោះបានស្នើរបុរសមុស្លិមអោយទុកពេលសំរាប់ខ្លួន ចំនួនបួនខែ មុនថ្ងៃចូលដណ្តឹងដើម្បី ស្រាវជ្រាវអំពីក្បួនច្បាប់ឥស្លាម ហើយបុរស ក៏ប្រគល់សៀវភៅដែលបកស្រាយអំពីឥស្លាមជាភាសាអង់គ្លេសចំនួន១០ ក្បាលដើម្បីធ្វើការស្រាវជ្រាវ។

បួនខែក្រោយ បន្ទាប់ពីបានយល់ច្បាស់អំពី ឥស្លាមស្ត្រីនោះបានមកជួបភាគីបុរសម្តងទៀត តាមការណាត់ហើយ សារភាពព្រមទទួលយកឥស្លាមមកប្រកាន់ខ្ជាប់ តែនាង មិនព្រមទទួល យកបុរសនោះ ជាស្វាមីឡើយដោយនាងបាន លើកឡើងថា អាកប្បកិរិយា និងសកម្មភាព របស់បុរសនោះ មិនបានស្តែងទៅតាមគន្លងធម៌ និងការបង្គាប់របស់ ឥស្លាមដែលនាងបានអាននោះឡើយ។

អត្ថបទប្រែសម្រួលពី៖ www.facebook.com/Stories.sd

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: