ទឡ្ហីករណ៍របស់គម្ពីរអាល់គួរអាន ទាក់ទងទៅនឹងកំណកំណើតរបស់ផែនដី

" أَوَلَمْ يَرَ الَّذِيْنَ كَفَرُواْ أَنَّ السَّمَوَاْتِ وَ الأَرْضَ كَاْنَتَاْ رَتْقَاً فَفَتَقْنَاْهُمَاْ......." (سورة الأنبياء :30)

តើពួកអ្នកដែលមិនមានជំនឿនោះ មិនទាន់បានឃើញទេឬថា ជាការពិតណាស់មេឃ និងផែនដី ទាំងពីរនេះគឺ ជាអង្គធាតុជាប់គ្នា បន្ទាប់មកយើងបានញែកបំបែកវាទាំងពីរ?
(ស៊ូរ៉ោះ អាល់អាំពីយ៉ាក អាយ៉ាត់៣០)

នៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ក្នុងអាយ៉ាត ឬធម្មខណ្ឌខាងលើនេះ គឺត្រូវបានផ្ញើសារផ្ទាល់តាមរយៈជីព្រីល មកកាន់ណាពីមូហាំម៉ាត់ កាលពីជាង១៤០០ឆ្នាំមុន ដែលពុំមែនជាសម័យកាលទំនើបកម្ម ហើយក៏មិនទាន់មានអ្នកវិទ្យាសាស្រ្តណាម្នាក់លើសកលលោកគិតឃើញពីបាតុភូត និងការកកើតរបស់ផែនដីឡើយ គឺទើបតែប៉ុន្មានសតវត្សចុងក្រោយនេះប៉ុណ្ណោះ ដែលមានតារាវិទូបានស្រាវជ្រាវ ហើយរកឃើញថា ជាការពិតការកកើតឡើងរបស់ផែនដី គឺដោយសារតែការបែកខ្ញែកចេញពីសារធាតុផ្សេងៗ ដែលផ្តុំនៅក្នុងមេឃ បង្កើតឡើងទៅជាភព ជាច្រើនរាប់លានអណ្តែតនៅលើលំហ។

ទាក់ទងទៅនឹងព្រឹត្តិការណ៍នេះ មហាសន្និបាទយុវជនឥស្លាមអន្តរជាតិ នៅទីក្រុងរីយ៉ោទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ១៩៧៩ ដែលមានទាំងអ្នកវិទ្យាសាស្រ្តល្បីៗ នៅលើសកលលោក បានចូលរួមក្នុងមហាសន្និបាតនេះ កាលនោះគឺមាន ប្រូហ្វីស័រ ប៊េលមា អ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក បានប្រកាសខ្លួនទទួលយកសាសនាឥស្លាម ហើយបានប្រសាសន៍ថា ដំណឹងបែបនេះ វាមិនអាចនឹងត្រដាងចេញមក ដោយសារតែមនុស្សលោក(មូហាំម៉ាត់) ដែលបានស្លាប់បាត់បង់ជីវិតជាង១៤០០ឆ្នាំ មកនោះទេ គឺមានតែម្ចាស់ដែលបង្កើតចក្រវាលទាំងមូលទេ ដែលមានសមត្ថភាពបកស្រាយរឿងជាក់ស្តែង មានចែងនៅក្នុងគម្ពីរអាល់គួរអាន ដែលគ្មានចន្លោះប្រហោង អ្វីទាំងអស់បែបនេះ។

លោកអ្នកអាចអាន នូវអាយ៉ាត ឬធម្មខណ្ជាបន្តបន្ទាប់ទៀត បន្ទាប់ពីអាយ៉ាត ឬធម្មខណ្ខាងលើ ដែលសុទ្ធសឹងជាទឡ្ហីករណ៍របស់គម្ពីរអាល់គួរអាន ទាក់ទងនឹងការបង្កើតមេឃ ផែនដី និងភពដទៃទៀត។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: