ទឡ្ហីករណ៍ដែលនឹកស្មានមិនដល់ របស់គម្ពីរអាល់គួរអាន

អ្នកស្រាវជ្រាវអំពីទឡ្ហីករណ៍របស់គម្ពីរអាល់គួរអាន បានរកឃើញថា ពាក្យ (اليوم) ដែលមានន័យថា (ថ្ងៃ)  គឺអល់ឡោះជាម្ចាស់បានរំឭកនៅក្នុងគម្ពីរអាល់គួរអានមានចំនួន៣៦៥ដងគត់ ដែលជាអត្ថន័យចង់ចង្ហាញថា ក្នុងមួយឆ្នាំ គឺមានចំនួន៣៦៥ថ្ងៃ ដូចជាប្រតិទិន ដែលយើងប្រើប្រាស់ ក្នុងសម័យបច្ចុប្បន្នដូច្នោះដែរ។

សូមបញ្ជាក់ថា ពាក្យ (اليوم) ដែលត្រូវបានរាប់នេះ គឺគេជ្រើសរើសតែ ឯកវចនៈប៉ុណ្ណោះ ក្នុងនោះមានដូចជា (يوم، اليوم، يوماً) ហើយសំរាប់ពាក្យ ដែលប្រែមកថា (ថ្ងៃ) ដូចគ្នា ប៉ុន្តែជាពហុវចនៈ គឺមិនត្រូវបានរាប់បញ្ចូលទេ ដូចជាពាក្យ (أيام، يومين)

មិត្តអ្នកអានជាទីគោរព និយាយពីចំនួន នៃការលើកឡើង នូវបន្ទូលរបស់អល់ឡោះជាម្ចាស់ មិនមែនមានតែពាក្យថ្ងៃដូចខាងលើនេះទេ ប៉ុន្តែមានពាក្យស្ទើរតែទាំងអស់ ដែលបានរំឭកឡើង សុទ្ធតែបង្កប់ទៅដោយទឡ្ហីករណ៍របស់គម្ពីរអាល់គួរអាន ដែលយើងនឹកស្មានមិនដល់ គិតមិនឃើញ និង ធ្វើមិនបាន។ ហើយដែលទាក់ទងនឹងព្រឹត្តិការណ៍នេះ គឺនៅក្នុងភាសាអារ៉ាប់ គេហៅថា (الإعجاز العددي) ដែលមានន័យថា បាដិហារិយ៍សំខ្យា ៕

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: