គម្ពីរអាល់គួរអាន និងអាថ៌កំបាំង នៃការបង្កើតប្រាសាទពីរ៉ាមីត

(ឱ មូហាំម៉ាត់! ចូរអ្នកថ្លែង ទៅកាន់បក្សពួក របស់អ្នកដែលប្រឆាំង នឹងគម្ពីរអាល់គួរអាន) ចុះថា អ្នកដែលបាន ដាក់ចុះវាមកនោះ គឺជាអ្នកដែលដឹង អាថ៌កំបាំងឯមេឃ និងដី។ ការពិតលោកជា អ្នកអភ័យទោសឱ្យ ជាអ្នកអាណិត អាសូរបំផុត។

បងប្អូនទាំងអស់ ជាទីរាប់អាន ជាការពិតណាស់ អល់ឡោះជាម្ចាស់ លោកបានរៀបរាប់ នូវប្រការអាថ៌កំបាំង ច្រើនលើសលប់ នៅក្នុងអាល់គួរអាន ដែលអ្នកវិទ្យាសាស្រ្ត ទើបតែបានលើកឡើង មកបកស្រាយ ក្នុងអំលុងពេល ទសវត្សចុងក្រោយ។ ត្រង់នេះ ជាភស្តុតាង មួយបញ្ជាក់ថា គម្ពីរអាល់គួរអាន គឺជាគម្ពីរស័ក្តិសិទ្ធិ មួយដែលភ្ជាប់ ទៅដោយទល្ហីករ ដែលស្តែងចេញ សំរាប់គ្រប់សម័យកាល និងគ្រប់ទិសទី។ ក្នុងចំណោម អាថ៌កំបាំង ដែលមានក្នុងគម្ពីរ នេះផងដែរ គឺទាក់ទិនទៅនឹង ការកសាងប្រាសាទពីរ៉ាមីត ដែលសាងសង់ ដោយស្តេចផារ៉ាអុង ក្នុងនោះបានបង្កប់នូវ អាថ៌កំបាំង ដល់កែវភ្នែក របស់អ្នកវិទ្យាសាស្ត្រ ខាងស្រាវជ្រាវ អំលុងពេលជាយូរលង់ ណាស់មកហើយ។
ពួកអ្នកវិទ្យាសាស្រ្ត បានព្យាយាម ស្រាវជ្រាវអំពី ដំណើរការ នៃការកសាងប្រាសាទពីរ៉ាមីត ដោយពួកគេឆ្ងល់ថា តើហេតុអ្វីបានជា មនុស្សនៅសម័យនោះ មានលទ្ឋភាព អាចលើកផ្ទាំងថ្ម ដែលមានទម្ងន់ រាប់ពាន់គីឡូ ទៅសាងសង់ ជាប្រសាទពីរ៉ាមីត ដ៏ល្អឥតខ្ចោះ ហើយមានកំពង់ ខ្ពស់បែបនេះ? ដែលប្រាសាទ នីមួយៗសុទ្ឋតែ មានកំពស់ជាង ១០០ម៉ែត្រ ជាក់ស្តែង គឺប្រសាទមួយ ដែលធំជាងគេ ក្នុងចំណោមប៉ុន្មាន ប្រាសាទនេះ វាមានកំពស់ ដល់ទៅ ១៤៦ម៉ែត្រឯណោះ។ នៅលើកំពស់បែបនេះ តើពួកមនុស្ស សម័យបុរាណនេះ រៀបចំដោយរបៀបណា រហូតទទួលបាន ប្រាង្គប្រាសាទថ្ម ដ៏ស្កឹមស្កៃបែបនេះ? ថែមទាំង មិនមានស្នាមក្រហូង រឺចន្លោះខ្វះកន្លែងណា ទាល់តែសោះ? កន្លែងនេះ ធ្វើអោយអ្នកវិទ្យាសាស្រ្ត បច្ចុប្បន្នមានការ ងឿងឆ្ងល់ជាខ្លាំង អ្នកខ្លះថា មានតែពពួក យក្សទេជាអ្នសាងសង់ អ្នកខ្លះទៀតថា វាជាស្នាដៃសាង់សង់ ដោយពពួកជិន (អាសូរកាយ) តែទោះជាយ៉ាងណា នេះគ្រាន់តែ ជាការសន្មត់ មួយដោយពាក្យ ចចាមអារាមប៉ុណ្ណោះ។ ទើបតែក្នុងសតវត្សទី២១ នាប៉ុន្មានឆ្នាំ កន្លងផុតទៅនេះ ក្រុមអ្នកវិទ្យាសាស្រ្ត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើម ធ្វើការស្រាវជ្រាវ ហើយក៏បាន គាស់រំលើង នៃអាថ៌កំបាំងនេះឡើង ដោយពួកគេបាន យកផ្ទាំងថ្មនេះ មកពិសោធន៍ នៅឯមជ្ឈមណ្ឌល ពិសោធន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិ ដោយប្រើឧបករណ៍ ពិសោធន៍អេឡិចត្រូនិច ដែលឧបករណ៍នេះ មានលទ្ឋភាព អាចពង្រីករូបភាព អាតូមដែលតូចបំផុត អោយឃើញធំ ជាងរយពាន់ដង ចុងក្រោយបន្ទាប់ពី ការពិសោធន៍ ក៏រកឃើញថាថ្មនេះ គឺកើតឡើង ដោយសារតែការច្នៃ ដោយដៃរបស់មនុស្សផ្ទាល់ ហើយនៅក្នុង ថ្មនេះផងដែរ មានលាយឡំ ជាមួយនឹង សារធាតុទឹក ក្នុងកម្រិតមួយខ្ពស់ ខុសពីធម្មតា ក្នុងនេះទៀត ពួកគេពិនិត្យឃើញថា មានពពុះខ្យល់ ដែលជាមូលហេតុ នៃការបំលែង ផ្ទាំងថ្មនេះអោយមាន កំហាប់ល្អ និងរឹងមាំបានរាប់ពាន់ឆ្នាំ។ ហើយសារធាតុ ជាក់ស្តែងដែល បង្កើតបានជាដុំថ្មនេះ គឺស្តេចផារ៉ាអុង បានយកដីឥដ្ឋ ទៅចាក់ជាផ្ទាំង ក្នុងប្រភេទពុម្ភឈើ អោយក្លាយទៅ ជាផ្ទាំងថ្មតាម ទំហំដែលគេចង់បាន ហើយដុតជាមួយនឹង ភ្លើងអោយក្តៅ ក្នុងកម្រិតខ្ពស់បំផុត រហូតទាល់តែ ផ្ទាំងដីឥដ្ឋនេះ ក្លាយជាផ្ទាំង សិលាមួយដ៏រឹងមាំ។ ទោះបីយ៉ាងណា លទ្ឋផលនៃការ ពិសោធន៍របស់ លោកខាងលិច គឺសន្មត់ទៅលើ លទ្ឋផល ២ស្រដៀងគ្នា ដែលលទ្ឋផលទី១ ពួកគេថា ថ្មនេះគឺកើតឡើង ដោយកាច្នៃដីឥដ្ឋ លទ្ឋផលទី ២បង្ហាញថា ថ្មពីរ៉ាមីតនេះ កើតឡើង ដោយការយកដីឥដ្ឋ ចាក់ជាផ្ទាំង ក្នុងពុម្ភឈើ ហើយប្រើភ្លើង សម្រាប់ដុតកំដៅ ធ្វើបែបនេះ គឺពួកគេមិន លំបាកក្នុងការគាស់ និងលើក ផ្ទាំងថ្មទៅកាន់ កំពូលប្រាសាទ ដ៍ខ្ពស់នេះឡើយ គឺគ្រាន់តែជញ្ជូន ដីម្តងបន្តិចទៅចាក់ ក្នុងពុម្ភដែលរៀប ជាស្រេចនៅ នឹងកន្លែងខ្ពស់ នោះតែម្តង ហើយអនុវត្តន៍ ជាបន្តបន្ទាប់ រហូតដល់បង្ហើយ ការសាងសង់ ប្រាសាទនេះតែម្តង។

ឥឡូវនេះ សូមក្រលេកមកកាន់ គម្ពីរអាល់គួរអានម្តង ដែលបាន គាស់ថ្នាលនៃ អាថ៌កំបាំងរាប់ពាន់ឆ្នាំនេះ មកបកស្រាយ ធ្វើជាភស្តុតាង ជាក់ស្តែងដោយ មិនមានការសង្ស័យ អ្វីទាំងអស់។

ហើយផារ៉ាអុងថា ឱបណ្តាមេកោយទាំងឡាយ! យើងឥតមានដឹងថា ពួកអ្នកមានម្ចាស់ណា ម្នាក់ក្រៅអំពីយើងទេ ហេតុនេះ នែ៎ហាម៉ាន! ចូរអ្នកដុតដី ឥដ្ឋឱ្យយើង ហើយចូរអ្នក ស្ថាបនាប្រាសាទ មួយឱ្យយើង យើងរំពឹងថា យើងនឹងឡើងទៅ កាន់ម្ចាស់របស់មូសា។ ការពិត យើងពិតជាគិតថា គេក្នុង ចំណោមពួក ភូតកុហក។

សុបហាណុល្លោះ អាថ៌កំបាំងដែល បង្កប់ឡើងរាប់ពាន់ឆ្នាំ ដែលអ្នកវិទ្យាសាស្រ្ត ទើបតែរកឃើញ ប៉ុន្មានឆ្នាំនេះតែប៉ុណ្ណោះ រីឯគម្ពីរគួរអាន បានប្រាប់យើង តាំងពីជាង ១៤០០ឆ្នាំមកហើយ តើនេះមិនមែន អាល់គួរអាន ជាមហាគម្ពីរ ដ៏ស័ក្តិសិទ្ធិពីម្ចាស់ នៃលោកទាំងឡាយទេរឺ? វាបានផុសឡើង យ៉ាងច្បាស់ក្រឡែត ជាភស្តុតាង ដែលចង់បញ្ជាក់ថា សារទាំងឡាយ ដែលបញ្ចុះមកជូន ណាពីមូហាំម៉ាត់ គឺជាសារដ៍ពិតប្រាកដ ពីម្ចាស់នៃយើង។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: