ទឡ្ហីករណ៍របស់គម្ពីរអាល់គួរអាន បានត្រដែតចេញពីចំនួនឆ្នាំ សមាមាត្រនឹងចំនួនពាក្យនៃបន្ទូលរបស់អល់ឡោះ នៅក្នុងស៊ូរ៉ោះ អាល់កះហ្វី

ប្រវត្តិសាស្ត្រនៃដំណើររឿងរបស់ក្រុមអាល់កះហ្វី ជាយុវជនមួយក្រុមដែល សច្ចៈ និងស្រលាញ់យុត្តិធម៌ ជាអ្នកដែលទទួលស្គាល់អល់ឡោះជាម្ចាស់ ដោយសារពួកគេ រស់នៅក្រោមរបបនយោបាយ របស់ស្តេចដែលគាបសង្កត់ផលប្រយោជន៍ប្រជារាស្ត្រ ប្រឆាំងនឹងច្បាប់របស់អល់ឡោះ។ ដោយសារតែក្តីប្រោសប្រទានពីអល់ឡោះជាម្ចាស់ ហើយក៏បានបញ្ចៀសពួកគេឲ្យផុតពីរបបដ៏កខ្វក់នេះ ឲ្យទៅគេងលក់នៅក្នុងរូងភ្នំមួយ ទើបអល់ឡោះក៏បានប្រទាន នាមឲ្យពួយគេថា  أصحاب الكهف មានន័យថា ក្រុមអ្នករូងភ្នំ។ អល់ឡោះបានបន្ទូលនៅក្នុងស៊ូរ៉ោះអាល់កះហ្វី(ជំពូករូងភ្នំ) ថាពួកគេបានដេកលក់នៅក្នុងរូងភ្នំ រហូតដល់ទៅ៣០៩ឆ្នាំ ដែលក្រោយពីរយៈ នេះពួកគេបានភ្ញាក់ឡើង ទាំងប្រទះឃើញអ្វីគ្រប់បែបយ៉ាងត្រូវបានផ្លាស់ប្តូរ ទាំងរបបគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ឋខុសប្លែកពីមុន  រូបិយប័ណ្ណ ត្រូវបានផ្លាស់ប្តូរជាច្រើនដំណាក់កាល។ ជាការពិតនៅពេលនោះ មនុស្សជាច្រើនមិនជឿថាពួកគេបានដេកលក់រហូត ដល់៣០៩ឆ្នាំឡើយ ដោយមានតែភស្តុតាង មួយគត់ដែលជាសាក្សីជូនពួកគេ គឺនៅពេលដែលពួកគេបានហូតយកប្រាក់ ពីហោប៉ៅរបស់ខ្លួន ទើបសបញ្ជាក់ឲ្យឃើញយ៉ាងពិតប្រាកដថា ពួកគេពិតជាបានដេកលក់នៅក្នុងរូងភ្នំអស់រយៈពេល​៣០៩ឆ្នាំ ដោយសារតែភាពអស្ចារ្យ និង គតិបណ្ឌិត របស់អល់ឡោះជាម្ចាស់។ ដូចដែលអល់ឡោះជាម្ចាស់បានបន្ទូលថា៖

មានន័យថា៖ ហើយពួកគេបានស្នាក់អាស្រ័យនៅក្នុងគុហារបស់ពួកគេរយៈពេល ៣០០ ឆ្នាំ ហើយពួកគេត្រូវបានថែម ៩ឆ្នាំទៀត។

ក្រឡេកមកកាន់មនុស្សលោកនាសម័យបច្ចុប្បន្ន ថាតើអាចងាយនឹងទទួលបានឬទេថា មនុស្សអាចដេកលក់ ៣០៩ឆ្នាំ ហើយភ្ញាក់មកវិញធម្មតា ដោយសភាពចាស់ជរានោះ? យើងជាអ្នកមានជំនឿ គឺយើងដឹងច្បាស់ណាស់ថា សមត្ថភាពរបស់អល់ឡោះ រឿងប៉ុណ្ណឹង គឺវាងាយនឹងកើតមានជាទីបំផុត។ ចុះអ្នកដែលមិនមានជំនឿ ពួកគេអាចគិតដល់ព្រិត្តិការណ៍បែបនេះទេ? ពួកគេនឹងគិតថា នេះគ្រាន់តែជារឿងព្រេងមួយ ដើម្បីដាស់តឿនអប់រំមនុស្សលោក ដែលបានតាក់តែងឡើងដោយ មនុស្សលោកធម្មតាតែប៉ុណ្ណោះ។ រឿងទាំងនេះ គឺបានកើតឡើងយ៉ាងពិតប្រាកដ គឺតាំងពីបុរាណកាលមក រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែដើម្បីបកស្រាយនឹងយក ភស្តុតាងមកបញ្ជាក់ថាអ្វីដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន គឺជាមហាគតិតបណ្ឌិត នៃប្រសាសន៍របស់អល់ឡោះ ជាម្ចាស់នៃភពផែនដីទាំងមូល គឺលោកបានបន្ទូលមក ដែលមានទាំងភ្ជាប់មកជាមួយនូវទឡ្ហីករណ៍ ដែលមនុស្សលោកមិនអាចនឹងធ្វើទៅបាន។ សូមមេត្តាមកពិនិត្យមើលអាយ៉ាតឬធម្មខណ្ឌ ក្នុងស៊ូរ៉ោះ ឬជំពូក អាល់កះហ្វី ពីទី៩ ដល់ទី១២ និងបញ្ចប់ប្រវត្តិនិទាននេះនៅក្នុងអាយ៉ាត់ទី២៦ ដែលមាន ដូចខាងក្រោមនេះ៖

 

لَبِثُوا*أَمَداً*نَحْنُ*نَقُصُّ*عَلَيْكَ*نَبَأَهُم*بِالْحَقِّ*إِنَّهُمْ*فِتْيَةٌ*آمَنُوا*10

بِرَبِّهِمْ*وَ*زِدْنَاهُمْ*هُدًى*و*رَبَطْنَا*عَلَى*قُلُوبِهِمْ*إِذْ*قَامُوا*20

فَقَالُوا*رَبُّنَا*رَبُّ*السَّمَاوَاتِ*وَ*الْأَرْضِ*لَن*نَّدْعُوَ*مِن*دُونِهِ*30

إِلَهاً*لَقَدْ*قُلْنَا*إِذاً*شَطَطاً*هَؤُلَاء*قَوْمُنَا*اتَّخَذُوا*مِن*دُونِهِ*40

آلِهَةً*لَّوْلَا*يَأْتُونَ*عَلَيْهِم*بِسُلْطَانٍ*بَيِّنٍ*فَمَنْ*أَظْلَمُ*مِمَّنِ*افْتَرَى*50

عَلَى*اللَّهِ*كَذِباً*وَ*إِذِ*اعْتَزَلْتُمُوهُمْ*وَ*مَا*يَعْبُدُونَ*إِلَّا*60

اللَّهَ*فَأْوُوا*إِلَى*الْكَهْفِ*يَنشُرْ*لَكُمْ*رَبُّكُم*مِّن*رَّحمته*و*70

يُهَيِّئْ*لَكُم*مِّنْ*أَمْرِكُم*مِّرْفَقاً*وَ*تَرَى*الشَّمْسَ*إِذَا*طَلَعَت*80

تَّزَاوَرُ*عَن*كَهْفِهِمْ*ذَاتَ*الْيَمِينِ*وَ*إِذَا*غَرَبَت*تَّقْرِضُهُمْ*ذَاتَ*90

الشِّمَالِ*وَ*هُمْ*فِي*فَجْوَةٍ*مِّنْهُ*ذَلِكَ*مِنْ*آيَاتِ*اللَّهِ*100

مَن*يَهْدِ*اللَّهُ*فَهُوَ*الْمُهْتَدِ*وَ*مَن*يُضْلِلْ*فَلَن*تَجِدَ*110

لَهُ*وَلِيّاً*مُّرْشِداً*وَ*تَحْسَبُهُمْ*أَيْقَاظاً*وَ*هُمْ*رُقُودٌ*وَ*120

نُقَلِّبُهُمْ*ذَاتَ*الْيَمِينِ*وَ*ذَاتَ*الشِّمَالِ*وَ*كَلْبُهُم*بَاسِطٌ*ذِرَاعَيْهِ*130

بِالْوَصِيدِ*لَوِ*اطَّلَعْتَ*عَلَيْهِمْ*لَوَلَّيْتَ*مِنْهُمْ*فِرَاراً*وَ*لَمُلِئْتَ*مِنْهُمْ*140

رُعْباً*وَ*كَذَلِكَ*بَعَثْنَاهُمْ*لِيَتَسَاءلُوا*بَيْنَهُمْ*قَالَ*قَائِلٌ*مِّنْهُمْ*كَمْ*150

لَبِثْتُمْ*قَالُوا*لَبِثْنَا*يَوْماً*أَوْ*بَعْضَ*يَوْمٍ*قَالُوا*رَبُّكُمْ*أَعْلَمُ*160

بِمَا*لَبِثْتُمْ*فَابْعَثُوا*أَحَدَكُم*بِوَرِقِكُمْ*هَذِهِ*إِلَى*الْمَدِينَةِ*فَلْيَنظُرْ*أَيُّهَا*170

أَزْكَى*طَعَاماً*فَلْيَأْتِكُم*بِرِزْقٍ*مِّنْهُ*وَ*لْيَتَلَطَّفْ*وَ*لا*يُشْعِرَنَّ*180

بِكُمْ*أَحَداً*إِنَّهُمْ*إِن*يَظْهَرُوا*عَلَيْكُمْ*يَرْجُمُوكُمْ*أَوْ*يُعِيدُوكُمْ*فِي*190

لِيَعْلَمُوا*أَنَّ*وَعْدَ*اللَّهِ*حَقٌّ*وَ*أَنَّ*السَّاعَةَ*لَا*رَيْبَ*210

فِيهَا*إِذْ*يَتَنَازَعُونَ*بَيْنَهُمْ*أَمْرَهُمْ*فَقَالُوا*ابْنُوا*عَلَيْهِم*بُنْيَاناً*رَّبُّهُمْ*220

أَعْلَمُ*بِهِمْ*قَالَ*الَّذِينَ*غَلَبُوا*عَلَى*أَمْرِهِمْ*لَنَتَّخِذَنَّ*عَلَيْهِم*مَّسْجِداً*230

سَيَقُولُونَ*ثَلاثَةٌ*رَّابِعُهُمْ*كَلْبُهُمْ*وَ*يَقُولُونَ*خَمْسَةٌ*سَادِسُهُمْ*كَلْبُهُمْ*رَجْماً*240

بِالْغَيْبِ*وَ*يَقُولُونَ*سَبْعَةٌ*وَ*ثَامِنُهُمْ*كَلْبُهُمْ*قُل*رَّبِّي*أَعْلَمُ*250

بِعِدَّتِهِم*مَّا*يَعْلَمُهُمْ*إِلَّا*قَلِيلٌ*فَلَا*تُمَارِ*فِيهِمْ*إِلَّا*مِرَاء*260

ظَاهِراً*وَ*لَا*تَسْتَفْتِ*فِيهِم*مِّنْهُمْ*أَحَداً*وَ*لَا*تَقُولَنَّ*270

لِشَيْءٍ*إِنِّي*فَاعِلٌ*ذَلِكَ*غَداً*إِلَّا*أَن*يَشَاءَ*اللَّهُ*وَ*280

اذْكُر*رَّبَّكَ*إِذَا*نَسِيتَ*وَ*قُلْ*عَسَى*أَن*يَهْدِيَنِ*رَبِّي*290

لِأَقْرَبَ*مِنْ*هَذَا*رَشَداً*وَ*لَبِثُوا*فِي*كَهْفِهِمْ*ثَلاثَ*مِئَةٍ*300

سِنِينَ*وَ*ازْدَادُوا*تِسْعاً*قُلِ*اللَّهُ*أَعْلَمُ*بِمَا*لَبِثُوا*309

 បើលោកអ្នកចង់ដឹងអំពីអត្ថន័យនៅក្នុងរឿងនេះ សូមអញ្ជើញអានគម្ពីរអាល់គួរអានបកប្រែជាភាសាខ្មែរតែម្តង លោកអ្នកនឹងបានយល់ ពីអត្ថន័យទាំងស្រុង។

នៅក្នុងអត្ថបទនេះយើងខ្ញុំគ្រាន់តែអនុញ្ញាតជំរាបជូន អំពីភាពឥតខ្ចោះនៃទឡ្ហីករណ៍ របស់អាល់គួរអានជាបន្ទូលអល់ឡោះជាម្ចាស់ ទាក់ទងទៅនឹងចំនួន៣០៩ឆ្នាំ ក្រោយពីអ្នកប្រាជ្ញឥស្លាមបានរកឃើញថា បើយើងរាប់ចំនួនពាក្យដាច់ៗពីគ្នា ចាប់ផ្តើមពីដើមរឿងដែលផ្តើមដោយពាក្យថា لَبِثُوا មានន័យថា ដេកលក់ គឺអល់ឡោះ បានបញ្ចប់ការនិទានរឿងនេះត្រឹមពាក្យថា لَبِثُوا ដដែល ដែលវាជាពាក្យទី៣០៩ សមាមាត្រជាមួយនឹងចំនួនឆ្នាំដែលលោកនិទាន ពីហេតុការណ៍របស់ក្រុមរូងភ្នំ (أصحاب الكهف) ដែលបានដេកលក់យ៉ាងពិតប្រាកដចំនួន ៣០០ឆ្នាំ ហើយបន្ទាប់ មកអល់ឡោះជាម្ចាស់ សម្រួលឲ្យពួកគេដេក ស្នាក់នៅ បន្ថែម៩ឆ្នាំទៀតគម្រប់ ៣០៩ឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ទៅទៀតនោះ គឺនៅពេលដែលឈានមកដល់បន្ទូលរបស់អល់ឡោះត្រឹមពាក្យថា ثَلاثَ*مِئَةٍ* មានន័យថា ៣០០ គឺបានស្ថិត នៅចំពាក្យទី៣០០ នៃបន្ទូលរបស់អល់ឡោះ ដែលបានផ្តើមនិទានរឿងនេះពីដើមទីមក។

តាំងពីដើមកំណើតផែនដី រហូតមកដល់បច្ចុប្បន្ន មិនដែលឃើញមានអ្នកប្រាជ្ញណា អាចទេសនា តែងកំណាព្យ មេសូត្រ ឬអត្ថបទផ្សេងៗ ឲ្យមានចំណាប់ជួន តាំងពី ឃ្លាប្រយោគ សមាមាត្រជាមួយនឹងអ្ថន័យ ដែលមានដូចនៅក្នុងគម្ពីអាល់គួរអាននេះឡើយ។ ទាំងនេះគ្រាន់តែជាទឡ្ហីករណ៍ ដែលស្តែងចេញពីអាយ៉ាត់អាល់គួរអាន ហើយនៅក្នុងនេះនៅមានចំណុចពិសេសជាច្រើនទៀត ក្រោយពេលដែលយើងស្រាវជ្រាវ ធ្វើឲ្យយើងកាន់តែមានការភ្ញាក់ផ្អើល និងកោតសរសើរពីភាពអស្ចារ្យរបស់គម្ពីរអាល់គួរអាន ដែលជាបន្ទូលរបស់អល់ឡោះជាម្ចាស់ យ៉ាងពិតប្រាកដ។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: