វិទ្យាសាស្ត្រពិតរបស់ឥស្លាមទាក់ទងនឹងការលេងរពឹសរបស់កុមារ

ជាការពិតការបណ្តុះគំនិតដល់កុមារឲ្យចេះរពឹសក៏ដូចជាការត់លេងជាប្រការចាំបាច់ដែលនាំមកនូវស្មារតី បញ្ញា និង ខ្លួនប្រាណរបស់កុមារឲ្យមានការលូតលាស់បានល្អ។ ជាក់ស្តែងគឺអ្នកស្រាវជ្រាវម្នាក់មកពីសាកល វិទ្យាល័យ FIU របស់ប្រទេសហូឡង់ដ៍គឺ លោកអាមីកាដែលបានរកឃើញថា ការធ្វើចលនាទាំងរាងកាយ និងស្មារតីរបស់កុមារជាកត្តាមួយធ្វើអោយចលនាចរន្ដឈាម រត់ទៅបំប៉នខួរក្បាល ដែលធ្វើអោយបញ្ញា ស្មារតី ក៏ដូចជាការចងចាំរបស់ កុមារបានល្អប្រសើរ។ ពត៌មាននេះគឺត្រូវបាន ផ្សព្វផ្សាយជាសាធារណៈនាអំលុងពេលប៉ុន្មាន ទស្សវត្សចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបាន សាហារីមូហាំម៉ាត់ ជាទស្សនវិទូឥស្លាមដែលជាអនក្ខរជនបានទទួលសារ ផ្ទាល់ ពីអល់ឡោះជាម្ចាស់ជាងមួយពាន់ឆ្នាំមុន តាមរយៈទេវតាឈ្មោះ ជីព្រេល ដែលបានបន្ទូលប្រាប់ពីប្រវត្តិអតីតរបស់ព្យាការីម្នាក់គឺ យូសុហ្វកាលពីកុមារភាព ដែលលោកត្រូវបានបងប្អូនសុំអនុញ្ញាតិ ពីបីតារបស់លោកដើម្បី នាំទៅរត់ប្រលែងលេងនៅឆ្ងាយពីគេហដ្ឋាន។ ជាភស្តុតាង សូមចូលទៅកាន់ទំព័រគម្ពី អាល់កូរអាន បកប្រែជាភាសាខ្មែរដោយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក្នុងសូរ៉ោះយូសុហ្វ ដែលនៅ លេខរៀងទី១២ស្ថិតនៅក្នុងវគ្យខ័ណ្ឌទី១២ គឺ អល់ឡោះជាម្ចាស់ទ្រង់មាន ព្រះបន្ទូលថា

أَرْسِلْهُ مَعَنَا غَدًا يَرْتَعْ وَيَلْعَبُ وَإِنا لَهُ لَحَافِظُوْنَ  (يوسف :12)

មានន័យថា សូមបីតាបញ្ជូនវាឲ្យចូលរួមជាមួយពួកយើងនៅថ្ងៃស្អែក វានឹង ទទួលទាន ព្រមទាំងរត់លេង កំសាន្តសប្បាយ ហើយពួកយើងពិតជាអ្នកការពារវាយ៉ាងពិតប្រាកដ។

នៅក្នុងបន្ទូលរបស់អល់ឡោះក្នុងដំណើររឿងជាបន្តទៀតឃើញថា មិនមានការបដិសេធន៍ពីបីតា របស់លោក ចំពោះសំណើររបស់បុត្រៗ ទាំងឡាយឡើយ គឺលោកនៅតែបណ្តោយឲ្យទៅក្នុងខណៈដែល យូសុហ្វ ជាកូនសំណប់ចិត្តរបស់លោក។

វិទ្យាសាស្ត្រពិតដែលស្តែងអោយឃើញនៅក្នុងវគ្យខ័ណ្ឌនេះ គឺការអនុគ្រោះរបស់បីតាពួកគេ យ៉ាក់កូប ចំពោះសំណើរនោះដោយលោកពុំបានទទួលសារពីអល់ឡោះ នូវការហាមឃាត់ណាមួយពី អល់ឡោះជាម្ចាស់ ដោយគិតថាការរត់លេងកំសាន្តសប្បាយជាកត្តាចំបងដែលនាំអោយសតិបញ្ញា ស្មារតី និងការលូតលាស់របស់កុមារបានល្អប្រសើរ។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: