ហេតុអ្វីបានជាឥស្លាម ហាមមិនអោយបរិភោគសាច់ជ្រូក?

ជាការពិត អល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតលោកទាំងមូល គឺលោកមហាគតិបំផុតអំពីអ្វីដែលគួរធ្វើ រឺមិនគួរ លោក ជាម្ចាស់តែមួយគត់ ដែលមហាសប្បុរសដល់សត្វលោកទាំងមូល។ បន្ទូលរបស់ លោក នៅក្នុង ស៊ូរ៉ោះ អាល់អាក់រ៉ាហ្វ អាយ៉ាត់ទី១៥៧៖

" وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَآئِثَ.... "(سورة الأعراف 157)

មានន័យថាៈ ហើយរ៉សូលនឹងអនុញ្ញាតិដល់ពួកគេនូវអ្វីដែលល្អប្រណិតទាំងឡាយ និងហាមពួកគេទាំងនោះនូវភាព ស្អុយកខ្វក់ទាំងឡាយ។

ឱបណ្តាសាសនិកឥស្លាម! សូមមេត្តាជ្រាបថា គ្មានអ្វីដែល អល់ឡោះជាម្ចាស់ បង្គាប់អោយធ្វើនោះឡើយ    លើកលែង តែវាជាប្រការដែលនាំមក នូវគុណសម្បត្តិ  រឺក៏ហាមមិនអោយប្រព្រឹត្តដែលពុំមានគុណវិបត្តិ នោះឡើយ។

សាសនិកឥស្លាមមានជំនឿយ៉ាងមុតមាំ ក្រោយពីទទួលបាននូវសាររបស់ អល់ឡោះ ដោយមិនបង្អង់ឡើយ ព្រោះអ្វី ដែល លោក បានបន្ទូលគឺបាននឹង កំពុងតែកើតឡើងនូវបាតុភូតជាច្រើនយ៉ាងពិតប្រាកដ មិនខុសអំពី បន្ទូលរបស់ លោក សូម្បីតែបន្តិចណាឡើយ។

ជារឿងជាក់ស្តែង ដូចជាការដាក់បំរាមមិនអោយបរិភោគសាច់ជ្រូកនៅក្នុង គម្ពីរអាល់គុរអាន គឺដែលសព្វថ្ងៃ ត្រូវបាន ចោទសួរមកកាន់សាសនិកឥស្លាម។ វាពិតជាមិនខុសឡើយអំពីការសាកសួរចង់ដឹងអំពីមូលហេតុនោះ ទោះបីជាយើង មានជំនឿ ចំពោះបំរាមនេះរួចហើយក៏ដោយ ប៉ុន្តែដើម្បីអោយកាន់តែ ច្បាស់ទៅទៀតនោះ យើងក៏ត្រូវយល់ដឹងអោយ បានច្បាស់លាស់អំពី មូលហេតុនៃបំរាមនោះដែរ ថាតើវាមានផ្តល់គុណវិបត្តិ អ្វីខ្លះទើបអល់ឡោះ លោក ដាក់បំរាម បែបនេះ ធ្វើបែបនេះគឺជាដំណោះស្រាយមួយយ៉ាងល្អប្រសើរ ដែលនាំមកនូវភាពងាយយល់ទៅដល់បងប្អូនដែលបាន ចោទសួរខាងលើ។

មុនដំបូងយើងសូមលើកឡើងនូវបន្ទូលរបស់អល់ឡោះដែលដាក់បំរាមជាដាច់ខាត មិនអោយបរិភោគសាច់ជ្រូក គឺមានដូចខាងក្រោម៖

" قُلْ لَا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَى طَاعِمٍ يَطْعَمُهُ إِلَّا أَنْ يَكُونَ مَيْتَةً أَوْ دَمًا مَسْفُوحًا أَوْ لَحْمَ خِنْزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَحِيمٌ "(سورة الأنعام 145)

មានន័យថា៖ ចូរអ្នកស្រដីទៅថា នៅក្នុងអ្វីដែលគេបានវ៉ាហ៊ីមកយើងនេះ យើងអត់មានឃើញគេហាមឃាត់ចំពោះ អ្នកបរិភោគណាមម្នាក់មិនអោយបរិភោគនោះឡើយ លើកលែងតែករណីជាសត្វស្លាប់ ឬជាឈាមដែលហូរ ឬជាសាច់ជ្រូក ពីព្រោះវាពិតជាកខ្វក់ ឬជាអំពើខិលខូច(ខុសច្បាប់ឥស្លាម) ដោយគេបានសំឡេះសត្វក្នុងនាមក្រៅពី អល់ឡោះ  ជនណាដែលត្រូវបានបង្ខំចិត្តដោយខ្លួនមិនមែនជាអ្នកចង់ប្រព្រឹត្ត ហើយក៏ មិនមែនជាអ្នកចង់រំលោភបំពាន ម្ចាស់របស់អ្នកពិតជាអ្នកអត់ឱនឲ្យ ជាអ្នកអាណិតអាសូរ ក្រៃលែង។ (ស៊ូរ៉ោះអាល់អាន់អាម អាយ៉ាត់១៤៥)។

អ្នកជំនាញវិទ្យាសាស្រ្តខាងជំងឺមហារីកទូទាំងពិភពលោក បានយកពពួកសត្វ គ្រប់ប្រភេទដែលត្រូវបានយក សាច់ជាអាហារបរិភោគប្រចាំថ្ងៃមកពិនិត្យ ហើយឃើញថា ជ្រូកជាប្រភេទសត្វដែលមានផ្ទុកទៅដោយ កំរិតជាតិ ខ្លាញ់ខ្ពស់ជាងពពួកសត្វដទៃ ហើយជាតិខ្លាញ់ទាំងនោះគឺមានការលំបាក នឹងបំបែកចេញពីសាច់របស់វា។ បរិមាណខូលេស្រ្តូល និងជំងឺមហារីកសួត សុដន់ ក្រពេញ លំពែង ចុងពោះវៀន ស្បូន គឺមានការកើនឡើង តាមរយៈកំរិត ជាតិខ្លាញ់ខ្ពស់នេះដែរ។ នេះជាការបកស្រាយត្រួសៗប៉ុណ្ណោះ មានបំណកស្រាយ  ជាច្រើនទៀតអំពីគុណវិបត្តិដែលត្រូវ បានស្រាវជ្រាវឃើញនៅក្នុងសាច់ជ្រូក សូមទស្សនានៅក្នុង Video Clip ខាងក្រោម៖

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: