អច្ឆរិយៈនាមរបស់ អល់ឡោះ បញ្ជាក់ពីភាពពិតរបស់គម្ពីរគុរអាន

បើយើងក្រលេកទៅមើលបន្ទូលរបស់អល់ឡោះដែលមានចារនៅក្នុងគម្ពីរគុរអាន យើងពិតជាបានឃើញមាន នាមអល់ឡោះ "الله" ត្រូវបានរំលឹកដដែលៗ រាប់ពាន់កន្លែង។ អ្នកជំនាញស្រាវជ្រាវអំពី វិទ្យាសាស្ត្រពិតរបស់ គម្ពីរអាល់គុរអាន បានរកឃើញថានាមអល់ឡោះ "الله" ដែលមានចារ នៅក្នុងគម្ពីគុរអាន គឺសរុបទៅមានចំនួន ២៦៩៩ដង ដែលចំនួននេះគឺ មានលើសពីនាមក៏ដូចជាពាក្យផ្សេងៗទៀត ដែលមិនត្រូវបានចារនៅក្នុងគម្ពីរ នេះច្រើនដងដូចនេះឡើយ។ ឃើញដូចនេះ គ្រប់គ្នាក៏កើតមានការងឿងឆ្ងល់ថា តើហេតុអ្វីបានជាអល់ឡោះ យកស្ថិតិនៃចំនួន២៦៩៩ នេះមកប្រើជាចំនួនដងនៃការរំលឹកនាមរបស់លោក? ចុះចំនួនលេខផ្សេងៗ ទៀតនោះមិនសំខាន់រឺក៏យ៉ាងណា? ជាចុងក្រោយក៏ត្រូវ បានគេរកឃើញថា នេះជាចំនួនសេសដែលគ្មានចែក ដាច់នឹងចំនួនណាមួយ ឡើយក្រៅពីលេខ១ និងចំនួននេះដោយខ្លួនឯង។ តើនេះមិនមែនជាភស្តុតាង និងជាអច្ឆរិយៈយ៉ាងពិតប្រាកដដែលបញ្ជាក់ថាអល់ឡោះជាម្ចាស់មានតែមួយទេរឺ? តើអ្នកគិតថាមនុស្សលោក អាចនឹកស្មានចងក្រងនូវកថាខ័ណ្ឌអោយមាន លក្ខណៈ Logic បែបនេះបានរឺ? តើអ្នកគិតថា មូហាំម៉ាត់ ដែលជាអនក្ខរជន អាចចារនូវសារដែលមានលក្ខណៈវិទ្យាសាស្ត្របែបនេះដោយដៃរបស់លោកផ្ទាល់រឺ? ចំលើយគឺនៅតែឆ្លើយថា ទេ! មានតែអល់ឡោះមួយគត់ដែល មានសមត្ថភាព លោកបានបញ្ជូនសារនេះទៅ អោយសាហារីរបស់លោកគឺ មូហាំម៉ាត់ តាមរយៈជីព្រេល។

មិត្តអ្នកអានជាទីគោរព សូមបន្តការតាមដាននូវអព្ភូតហេតុនេះជាបន្តទៀត  តើមិត្តអ្នកអានចង់ដឹងទេថា តើលេខ (១) ក្រៅពីត្រូវបានរកឃើញថាជាតួចែក នេះនៅមានបង្កប់នូវអច្ឆររិយៈបន្តទៀតដែលធ្វើ អោយយើង ភ្ញាក់ផ្អើលលើសពីនេះទៀតទេ? មកដល់ពេលនេះគឺ យើងគ្មានភាពស្មុគស្មាញអំពីនាមៗ ទាំងឡាយទៀត ឡើយ! តែយើងគួរតែត្រលប់មកចង់ដឹងការពិតអំពីលេខម្តង។ អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រពិតរបស់ឥស្លាម ក៏ចាប់ផ្តើមស្រាវជ្រាវ រកលេខ ដែលមានរំលឹកនៅក្នុងគម្ពីរអាល់គុរអាន ចាប់ផ្តើមពីលេខ (១) រហូតដល់ អានន្ន ក៏បានរកឃើញថាគឺមានតែលេខ (១) ដដែលដែលត្រូវបានរំលឹក ច្រើនដងជាងគេរហូតដល់ទៅ៣០ដង ឯណោះ។

ចូរវិលមករកការវិនិច្ឆ័យម្តងមើលថា តើនាមដែលត្រូវបានរំលឹកច្រើន លើសលប់នៅក្នុង គម្ពីរអាល់គុរអានគឺ មានតែនាមរបស់អល់ឡោះ (الله) ហើយលេខដែលត្រូវបានរំលឹកច្រើនដងជាងគេ មានតែលេខ (១) ដែល សរសេរជា ភាសាអារ៉ាប់ថា (واحد) ហើយជាលេខតែមួយគត់ដែលអាចឈរជាតួចែកដាច់ នឹងនាមអល់ឡោះ ២៦៩៩បែបនេះ តើមិនមែនបញ្ជាក់ថា អល់ឡោះមានតែ (១) ទេរឺ? តើមិនមែនទេរឺ គម្ពីរអាល់គុរអានជាសារ របស់អល់ឡោះ យ៉ាងពិតប្រាកដនោះ? បើគ្មានការស្រាវជ្រាវទេ គឺគ្មាននណាអាចដឹងថា មហាគម្ពីរនេះ គឺបានបង្កប់នូវអច្ឆរិយៈនិងមហាគតិបណ្ឌិតរបស់ អល់ឡោះដែលនឹកស្មាន មិនដល់បែបនេះឡើយ។ ខាងក្រោមនេះជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ទុកជាចំណីនៃចក្ខុរបស់ មិត្តអ្នកអាន សង្ឃឹមថាមិត្តអ្នកអាន នឹងបានស្វែងយល់  អំពីអត្ថន័យ ដ៏ឧត្តុង្គឧត្តមនេះ។

ឱក្រុមអះលីគីតាប! ពួកអ្នកមិនត្រូវពន្លើសនៅក្នុងរឿងសាសនាពួកអ្នក ហើយពួកអ្នកក៏មិនត្រូវនិយាយទៅលើ អល់ឡោះ ក្រៅពីរឿងពិតដែរ។ ការពិត ម៉ាសៀសអីសា បុត្រាម៉ារីយ៉ាំ គឺជារ៉សូលរបស់អល់ឡោះ និងជាសម្តី របស់ លោក ដែលលោកបានដាក់សម្តីនោះទៅម៉ារីយ៉ាំ និងជាព្រលឹងមួយ មកពីលោកប៉ុណ្ណោះ។ ហេតុនេះចូរ ពួកអ្នកជឿនឹងអល់ឡោះ និងរ៉សូលលោក ហើយពួកអ្នកមិនត្រូវថា (ម្ចាស់)បីទេ។ ពួកអ្នកត្រូវឈប់ វាជាការ ល្អសំរាប់ពួកអ្នក។ ការពិតអល់ឡោះគឺជាម្ចាស់តែមួយគត់។ មហាគតិគុណលោក លោកគ្មានកូនប្រុសទេ កម្មសិទ្ធលោកគឺ អ្វីៗដែលនៅឯមេឃ និងអ្វីៗដែលនៅឯដី ហើយគ្រប់គ្រាន់ណាស់អល់ឡោះជាអ្នកគាំពារ។

(សូរ៉ោះ អាន់នីសាក និង អាយ៉ាត់ទី១៧១)

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: