វិទ្យាសាស្រ្តពិតរបស់ គម្ពីរអាល់គួរអាន បញ្ជាក់ថារុក្ខជាតិ បញ្ចេញសម្លេងឆ្លើយឆ្លងគ្នា

ឥឡូវនេះ អនុញ្ញាតមកពិចារណា ពីរបកគំហើញរបស់ វិទ្យាសាស្រ្តពិតផ្នែករុក្ខវិទ្យា រកឃើញលើកដំបូង នៅក្នុងឆ្នាំ 2012 ស្រាវជ្រាវដោយ អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Western Australia។ ការសិក្សា គឺផ្តោតទៅលើបាតុភូតអំពីកំណែរុក្ខជាតិ នៃប្រេកង់អូឌីយ៉ូ (ការបញ្ចេញសម្លេង) និងការទទួលឥទ្ធិពល ដោយសំលេងរបស់មនុស្ស ដែលគេដាក់ឈ្មោះថា Bioacoustics។ ជាធម្មតា មនុស្សមិនអាចលឺសម្លេងនេះ ហើយរឹតតែមិនដឹងថា មានបាតុភូតបែបនេះ តែអ្នកជំនាញ របស់ក្រុមអ្នកវិទ្យាសាស្រ្ត អាចរកឃើញ ដោយសារតែ ឧបករណ៍ពង្រីក និងបំពងសម្លេង ដ៏ទំនើបរបស់គេ។

ក្រលេកមកកាន់ គម្ពីរអាល់គួរអានុលការីម ដែលជាបន្ទូល របស់អល់ឡោះ ជាម្ចាស់នៃភពទាំងឡាយ លោកជាម្ចាស់ មហាជ្រាបដឹងលើអ្វីៗ ទាំងអស់។

សូមអានបន្ទូល របស់អល់ឡោះ ដូចខាងក្រោម៖

មានន័យថាៈ មេឃទាំងប្រាំពីរនិងដី ព្រមទាំងអ្វីៗដែលមាន ក្នុងទាំងអស់នោះ កំពុងសូត្រធម៌ បរិសុទ្ធចំពោះលោក។ គ្មានវត្ថុណាមួយ ដែលមិនសូត្រធម៌បរិសុទ្ធ ដោយកោតសរសើរ លោកនោះទេ ប៉ុន្តែពួកអ្នកមិនយល់ នូវធម៌បរិសុទ្ធរបស់ពួកគេ។ ការពិត លោកជាម្ចាស់ទន់ភ្លន់បំផុត អភ័យទោសបំផុត។ [ស៊ូរ៉ោះអាល់អ៊ីសរ៉កៈ ៤៤]

តារា និងរុក្ខជាតិ វាទាំងពីរកំពុងស៊ូជូទ(លុតក្រាបទៅចំពោះ អល់ឡោះជាម្ចាស់)។ [ស៊ូរ៉ោះអើររ៉ោះម៉ានៈ៦]

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: