ដំណាក់កាល នៃការបង្កកំនើតទារកនៅក្នុងផ្ទៃ

នៅក្នុងស៊ូរ៉ោះ អាល់មុមីនូន ចាប់ពីអាយ៉ាត់ទី ១២ រហូតដល់អាយ៉ាត់ទី១៤ គឺជាបន្ទូលរបស់អល់ឡោះ ជាម្ចាស់ដែល បង្កើតមនុស្សលោក បានចែងអំពីដំណាក់កាលសំខាន់ៗ នៃការកកើតឡើងរបស់មនុស្ស និងទារកនៅក្នុងផ្ទៃម្តាយ កាលពីជាង១៤សតវត្សមកម្លេះ មិនខុសពីអ្វីដែល វិទ្យាសាស្រ្តសុខាភិបាល ទើបបានរកឃើញ នៅក្នុងអំឡុងសតវត្ស ទី១៩ នេះឡើយ។

(១២) ពិតប្រាកដណាស់ យើងបានបង្កើតមនុស្ស (ពីដើមឡើយ) អំពីសារជាតិនៃដីឥដ្ឋ (១៣) បន្ទាប់មក យើងបានបង្កើតគេ ពីដំណក់ទឹកកាម ផ្តុំនៅកន្លែងមួយដែលជាប់មាំ (១៤) បន្ទាប់មកទៀត យើងក៏បានបង្កើតដំណក់ទឹកកាម អោយក្លាយទៅជាដុំលោហិតមួយ រួចមកយើងបានបង្កើត ពីដុំលោហិត អោយទៅជាសាច់មួយដុំ រួចមកយើងបានបង្កើត ក្នុងដុំសាច់នោះកើតជាឆ្អឹង ហើយយើងបានបំពាក់ ពីលើឆ្អឹងនូវសាច់ បន្ទាប់មកទៀតយើងបានបំប្លែងវា ទៅជាលក្ខណៈរូបរាង មួយផ្សេងទៀត ដូចនេះមហាគត្តិគុណ របស់អល់ឡោះ ប្រសើរបំផុតនៃអ្នកបង្កើត។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: