គម្ពីរអាល់គុរអានចែងថា នៅក្នុងលំហដែលនៅ ខ្ពស់បំផុតពីផែនដី គឺគ្មានអុកស៊ីសែន

គ្រប់ៗគ្នាប្រាកដជា បានដឹងរួចមកហើយថា កម្រិតនៃអុកស៊ីសែន រឹតតែខ្សោយទៅៗ កាលណាយើងស្ថិតនៅ រឹតតែខ្ពស់ពីផែនដី។ យើងលើកឧទាហរណ៍ ជាក់ស្តែងមួយ ដើម្បីងាយយល់ដល់មិត្តអ្នកអាន គឺនៅពេលដែល យើងឡើងលើយន្តហោះ  នៅទីនោះនឹងមានបំពង់ខ្យល់ ទំនុកបំរុងសំរាប់ ស្រូបយកខ្យល់អុកស៊ីសែន កាលណាប៉ះចំតំបន់ ដែលខ្សត់អុកស៊ីសែន ជាពិសេសគឺកាលណាយន្តហោះ ធ្វើការហោះហើរលើកម្រិត ដែលខ្ពស់ខុសពីធម្មតា។ បើយើងស្ថិតនៅកន្លែង ដែលគ្មានអុកស៊ីសែនគ្រប់គ្រាន់ និយាយរួម គឺប្រសិនជាយើង ឡើងទៅលើអាកាស រឹតតែខ្ពស់ទៅៗ គឺកម្រិតអុកស៊ីសែន និងខ្វះដែលបង្ក ឲ្យយើងមានភាពតានតឹងក្នុងទ្រូង ពិបាកក្នុងការដកដង្ហើម វាដូចជាបន្ទូល របស់អល់ឡោះជាម្ចាស់ ដែលបានបញ្ជូនសារ មកអោយណាពីមូហាំម៉ាត់ ដើម្បីនាំទៅកាន់មនុស្សលោក ទាំងឡាយឲ្យបានដឹង សូម្បីតែមូហាំម៉ាត់ផ្ទាល់ ក៏គិតមិនដល់ឡើយ បើគ្មានការបង្ហាញ ពីអល់ឡោះជាម្ចាស់ ទេនោះ។ អល់ឡោះបានបន្ទូល នៅក្នុងស៊ូរ៉ោះ អាល់អាន់អាម អាយ៉ាត់លេខ ១២៥ថាៈ

មានន័យថា: ជនណាដែលអល់ឡោះ មានបំណងមគ្គុទ្ទេសរូបគេ គឺលោកនឹងបើកទ្រូង ឲ្យជននោះសម្រាប់ឥស្លាម។ ហើយជនណាដែលលោក មានបំណងនឹងពង្វេង លោកនឹងធ្វើអោយ ទ្រូងអ្នកនោះចង្អៀតថប់ណែន ហាក់បីដូចជាជននោះឡើងទៅលើមេឃ។ ប្រៀបបីដូចនេះហើយ អល់ឡោះលោកដាក់ទោស ទៅលើពួកដែលមិនជឿ។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: