តើសាសនាឥស្លាម បានអោយតម្លៃអ្នកដែលថែរក្សា និងផ្គត់ផ្គង់កូនកំព្រា ដូចម្តេចដែរ?

ខាងក្រោមជាប្រសាសន៍ និងការសន្យារបស់ណាពីៈ

ណាពីមូហាំម៉ាត់ បានមានប្រសាសន៍ថា៖ អ្នកដែលផ្គត់ផ្គង់ និងបីបាច់ថែរក្សាកូនកំព្រា ទោះបីអ្នកនោះជាសាច់ញាតិ នឹងកូនកំព្រានោះ រឺមិនមែនជាសាច់ញាតិក៏ដោយ គឺគេនឹងទទួលផលបុណ្យ ដោយសោយសុខក្នុងឋានសួគ៌ ជិតខ្លួនខ្ញុំដូចនេះ។ ត្រង់នេះ អ្នកដែលរ៉វីហាទីសគឺ លោក ម៉ាលិក ពិន អានើស បានលើកចង្អុលដៃ និងម្រាមកណ្តាល របស់គេឡើង (ដើម្បីបញ្ជាក់ថា អ្នកនោះនឹងស្នាក់នៅជិតនឹងណាពី បីដូចម្រាមដៃទាំងពីរអញ្ចឹងដែរ)។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: