ហាទីស

បុគ្គលម្នាក់ សឡាត៍ក្រោយមកក៏ដឹងថាខ្លួនមាន ជូនូប តើត្រូវធ្វើដូចម្តេច?
បុគ្គលម្នាក់ សឡាត៍ក្រោយមកក៏ដឹងថាខ្លួនមាន ជូនូប តើត្រូវធ្វើដូចម្តេច?
អ្នកដែលប្រតិបត្តិសឡាត៍ ដោយខ្លួនជាប់ជូនូប គឺត្រូវតែសឡាត៍សាដើមឡើងវិញ ទោះបីគេធ្វើដោយបំពាន រឺដោយការភ្លេចភ្លាំង ដោយត្រូវនៀត(ប៉ងក្នុងចិត្ត) ងូតទឹកជូនូប ជាមុនសិន ហើយសឡាត៍សងវិញ តាមលំដាប់លំដោយ នូវចំនួនពេល (وقتو) ដែលខ្លួនបានប្រតិបត្តិខណៈដែលមានជាប់ជូនូប។ ហើយចំពោះអ្នកដែលសឡាត៍ដោយមានណាជីស្សមិនដឹងខ្លួន មិនចាំបាច់សងសឡាត៍របស់គេវិញឡើយ. والله أعلم ។
តើសាសនាឥស្លាម បានអោយតម្លៃអ្នកដែលថែរក្សា និងផ្គត់ផ្គង់កូនកំព្រា ដូចម្តេចដែរ?
តើសាសនាឥស្លាម បានអោយតម្លៃអ្នកដែលថែរក្សា និងផ្គត់ផ្គង់កូនកំព្រា ដូចម្តេចដែរ?
ណាពីមូហាំម៉ាត់ បានមានប្រសាសន៍ថា៖ អ្នកដែលផ្គត់ផ្គង់ និងបីបាច់ថែរក្សាកូនកំព្រា ទោះបីអ្នកនោះជាសាច់ញាតិនឹងកូនកំព្រានោះ រឺមិនមែនជាសាច់ញាតិក៏ដោយ គឺគេនឹងទទួលផលបុណ្យ ដោយសោយសុខក្នុងឋានសួគ៌ជិតខ្លួនខ្ញុំដូចនេះ។ ត្រង់នេះ អ្នកដែលរ៉វីហាទីសគឺ លោក ម៉ាលិក ពិន អានើស បានលើកចង្អុលដៃ និងម្រាមកណ្តាលរបស់គេឡើង (ដើម្បីបញ្ជាក់ថា អ្នកនោះនឹងស្នាក់នៅជិតនឹងណាពី បីដូចម្រាមដៃទាំងពីរអញ្ចឹងដែរ)។
តើគ្រប់គ្នាចង់បានថ្ងៃ ដែលគេទូទាត់អំពើទាំងឡាយ របស់យើងខណៈពេលដែល ខ្លួនកំពុងសាងអំពើកុសលដែរទេ?
តើគ្រប់គ្នាចង់បានថ្ងៃ ដែលគេទូទាត់អំពើទាំងឡាយ របស់យើងខណៈពេលដែល ខ្លួនកំពុងសាងអំពើកុសលដែរទេ?
លោកអ៊ូសាម៉ះ ពិន ហ្សេទ បានប្រសាសន៍ថាៈ ខ្ញុំបានឃើញ រ៉សូលអល់ឡោះ លោកបួសនៅក្នុងថ្ងៃច័ន្ទ និងនៅថ្ងៃព្រហស្បត៍ ពេលនោះខ្ញុំក៏បានសួរអំពីរឿងនេះ ។ លោកក៏បានប្រសាសន៍ឆ្លើយតបវិញថា ជាការពិតណាស់រាល់អំពើទាំងឡាយរបស់យើង គឺនឹងត្រូវបានគេលាតត្រដាង នៅថ្ងៃច័ន្ទ និងថ្ងៃព្រហស្បត៍ ដូចនេះខ្ញុំរីករាយនឹងអោយគេ លើកឡើងនូវអំពើរបស់ខ្ញុំ ខណៈដែលខ្ញុំកំពុងតែបួស។
ភាពជ្រះថ្លានៅក្នុងចិត្ត
ភាពជ្រះថ្លានៅក្នុងចិត្ត
អំពីអាពូហ៊ូរ៉យរ៉ោះ ( អាប់ឌុលរ៉ស់ម៉ាន កូនលោក សុខរ៍) បានមានប្រសាស៍ថា៖ រ៉សូលអល់ឡោះបានប្រសាសន៍ថាៈ ជាការពិតណាស់អល់ឡោះទ្រង់មិនពិនិត្យមើលទៅកាន់ខ្លួនប្រាណ របស់ពួកអ្នក ហើយនិងរូបភាពរាងក្រៅរបស់ពួកអ្នក ក៏ប៉ុន្តែទ្រង់មើលទៅកាន់ចិត្ត និងទង្វើរៗ របស់ពួកអ្នក។
សីលធម៌ល្អក្នុងឥស្លាម
សីលធម៌ល្អក្នុងឥស្លាម
មានន័យថាៈ លោក អាពូហ៊ូរ៉យរ៉ោះ បាននាំនូវពាក្យសំដីរបស់ណាពី ដែល បានប្រសាសន៍ថាៈ អ្នកមុមីនីន ដែលមានជំនឿ (ក្នុងសាសនាឥស្លាម) គ្រប់គ្រាន់ជាងគេនោះ គឺជាអ្នកដែលប្រកាន់ខ្ជាប់នឹងសីលធម៌ល្អ ហើយមនុស្សល្អជាងគេនៃពួកអ្នក គឺជាអ្នកដែលធ្វើល្អទៅកាន់ភិរិយារបស់ពួកគេ។
សារៈប្រយោជន៍នៃការបួសក្នុងថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍
សារៈប្រយោជន៍នៃការបួសក្នុងថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍
អាពីហ៊ូរ៉យរ៉ោះ បាននាំមកនូវប្រសាសន៍របស់ណាពី ដែលមានអត្ថន័យថា៖ រាល់អំពើទាំងឡាយរបស់មនុស្សលោក គឺត្រូវបានគេលាតត្រដាងនៅក្នុងថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ ហេតុនេះ ខ្ញុំចូលចិត្តអោយអំពើរបស់ខ្ញុំត្រូវបាន គេលាតត្រដាង ក្នុងខណៈពេលដែលខ្ញុំកំពុងតែបួស។
ហ្វាទីឡាត់ នៃការហ្ស៊ីកៀរ៍
ហ្វាទីឡាត់ នៃការហ្ស៊ីកៀរ៍
តាមរយៈអាពីហ៊ូរ៉យរ៉ោះ បានលើកឡើងនូវប្រសាសន៍របស់ណាពីមូហាំម៉ាត់ថា បុគ្គលណាដែលពោលពាក្យថា سُبْحَانَ اللهِ وَبِحَمْدِهِ ក្នុងមួយថ្ងៃចំនួន ១០០ដង អល់ឡោះនឹងលប់បំបាត់ នូវបាបកម្មរបស់គេ ទោះបីជាច្រើនបីដូចពពុះទឹក សមុទ្រក៏ដោយ។
ហ្វាទីឡាត់ថ្ងៃជុមអាត់
ហ្វាទីឡាត់ថ្ងៃជុមអាត់
ណាពីបានមានប្រសាសន៍ថាៈ ថ្ងៃដែលចាប់ផ្តើមពីព្រះអាទិត្យរះមកមានតែ ថ្ងៃជុមអាត់(ថ្ងៃសុក្រ) ប៉ុណ្ណោះដែលប្រពៃជាងគេ ដោយសារតែថ្ងៃនេះជាថ្ងៃដែលអល់ឡោះបង្កើតអាដាំ ហើយជាថ្ងៃដែល រូបលោកត្រូវបានបញ្ចូលទៅក្នុងឋានសួគ៌ និងជាថ្ងៃដែលលោកត្រូវបានបញ្ចេញពីឋានសួគ៌មកវិញ។
ហ្វាទីឡាត់ នៃការសូត្រអាល់គុរអានស៊ូរ៉ោះអាល់កះហ្វីក្នុងថ្ងៃជុមអាត់
ហ្វាទីឡាត់ នៃការសូត្រអាល់គុរអានស៊ូរ៉ោះអាល់កះហ្វីក្នុងថ្ងៃជុមអាត់
ណាពីមូហាំម៉ាត់ បានមានប្រសាសន៍ថា បុគ្គលណាដែលបានសូត្រស៊ូរ៉ោះ អាល់កះហ្វីនៅក្នុងថ្ងៃជុមអាត់(ថ្ងៃសុក្រ) អល់ឡោះបានផ្តល់ភាពចែងចាំង នូវពន្លឺដល់រូបគេ (ក្នុងអំលុងពេល) រវាងថ្ងៃជុមអាត់ទាំងពីរ។
អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: