ហេតុអ្វីបានជាគម្ពីរអាល់គុរអាន មិនត្រូវបានអនុញ្ញាតអោយសូត្រ ជាសូរស័ព្ទនៃអន្តរភាសាបាន?

១- ដោយសារអាយ៉ាត់របស់គម្ពីរគុរអាន ជាបន្ទូលរបស់អល់ឡោះជាម្ចាស់ បើកាលណាយើងយកទៅសូត្រ ចេញជាភាសាផ្សេងៗ គឺវានឹងមានការបន្ថែមបន្ថយ ហើយនៅក្នុងច្បាប់ឥស្លាម មិនអនុញ្ញាតអោយបន្ថែម រឺបន្ថយនូវបន្ទូល របស់អល់ឡោះជាម្ចាស់ សូម្បីតែមួយតួអក្សរណាឡើយ។

២- អ្នកដែលសូត្រគម្ពីរគុរអាន នឹងទទួលបានផលបុណ្យ ក្នុង១តួអក្សរទ្វេជា១០ ដូចនេះបើកាលណា យកទៅប្រែដើម្បីសូត្រ ជាភាសាផ្សេងៗទៀត វានឹងមានការលើសខ្វះតួអក្សរ។

៣- អល់ឡោះបានបញ្ចុះគម្ពីររបស់លោក ហើយលោកជាម្ចាស់ដែលថែរក្សា ការពារពីការក្លែងបន្លំ ឬកែប្រែឲ្យខុសពីទម្រង់ដើម។ លោកបានបន្ទូលថា៖

មានន័យថា៖ ជាការពិតណាស់ យើងបានបញ្ចុះនូវការរំលឹក(គម្ពីរគុរអាន) ហើយយើងពិតជា អ្នកថែរក្សាការពារវា ។ (ស៊ូរ៉ោះ អាល់ហិជ្រ : 9)

៤- ការប្រើប្រាស់គម្ពីរគុរអានជាអន្តរភាសា វាអាចនឹងមានការប្រែប្រួល ឬប្រាសចាកពីអត្ថន័យដើម ពីព្រោះគ្រប់ជាតិសាសន៍ មិនប្រាកដថា បកប្រែបានអត្ថន័យដូចគ្នាទាំងស្រុងនោះឡើយ សូម្បីតែ អ៊ូឡាម៉ាតាហ្វសៀរ (អ្នកដែលមានចំណេះដឹង ជ្រៅជ្រះខាងបកស្រាយខ្លឹមសារ គម្ពីរគុរអាន) ក៏មាន ការបកស្រាយខុសៗគ្នានៅត្រង់ចំណុចខ្លះ ដែលគ្រប់គ្នាសុទ្ធតែសំអាង ទៅលើប្រសាសន៍របស់ណាពី ជាភស្តុតាងសំរាប់បញ្ជាក់រៀងៗខ្លួន។

៥- សាសនាឥស្លាមទាមទារ អោយចេះសាមគ្គីគ្នាជាធ្លុងមួយ ដូចនេះការប្រតិបត្តិអ្វីមួយ គឺឈរលើប្រព័ន្ធ និងក្រឹតក្រមតែមួយ ចៀសវាងការបែកបាក់ តួយ៉ាងដូចជា៖
-    សឡាត៍ គ្រប់ៗគ្នាត្រូវតម្រង់ទៅកាន់ ទីកន្លែងតែមួយគត់ គឺកាក់ពះ ដែលនៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតសព្វថ្ងៃ។
-    ការប្រមូលផ្តុំគ្នាទៅធ្វើបុណ្យហាជ្ជ នៅកន្លែងតែមួយគត់ គឺពៃតុលឡោះ
-    ហើយការសូត្រធម៌ ដោយប្រើគម្ពីរតែមួយគត់ គឺគម្ពីរអាល់គុរអាន ដែលបានចែងជាភាសាអារ៉ាប់។

៦-  គម្ពីរគុរអាន ត្រូវបាបញ្ចុះជាភាសាអារ៉ាប់ ហើយភាសានេះឯង ជាភាសាររបស់បណ្តាអ្នក ដែលសោយសុខក្នុងឋានសួគ៌ ហើយវាជាភាសាររបស់ អាដាម ដែលជាបីតានៃមនុស្សលោក ទាំងមូល។ អល់ឡោះបានចាត់ទុកភាសានេះ ជាភាសាដែលមានសូរស័ព្ទ ពិរោះលើសភាសាដទៃៗទៀត។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: