តើអ្វីទៅជាហ៊ូកុម នៃការធ្វើអ៊ីបាដាត់កួរប៉ាន?

តើកួរប៉ាននោះអាចយកប្រភេទសត្វពាហនៈបែបណាខ្លះ?ហើយមានអាយប៉ុន្មាន?

០១. ហ៊ូកុមរបស់វា សុណ្ណះមូអាក្កាដះ (سنة مؤكدة) សំរាប់ការមូលមតិគ្នាពីបណ្តាអ្នកអូឡាម៉ាកអ៊ីស្លាម ហើយ ម៉ាករ៉ុះ ( مكروه) ចំពោះអ្នកដែលមានថវិកាគ្រប់គ្រាន់ ហើយមិនបានប្រតិបត្តិ។ ដោយសំអាងទៅលើហាទីស្ស

សំដីរបស់ ចាពៀរ បានរាយការណ៍ថា ខ្ញុំបានសឡាត៍ថ្ងៃរយ៉ាអ៊ុដ្ហា ជាមួយណាពីមូហាំម៉ាត់ បន្ទាប់ពីគាត់បញ្ចប់សឡាត៍រួច គាត់ក៏បានយកសត្វចៀម មួយក្បាលមកសំឡេះ ហើយពោលថា៖ بسم الله والله اكبر  ឱអល់ឡោះជាម្ចាស់នេះ គឺធ្វើសម្រាប់រូបខ្ញុំ និងសម្រាប់អ្នកដែលមិន បានសំឡេះកួរប៉ាន អំពីប្រជាជាតិរបស់ខ្ញុំ។

សម្រាប់អ៊ីម៉ាំហាណាហ្វី គេចាត់ទុកថាជាប្រការ វ៉ាជិបចំពោះអ្នក ដែលមានលទ្ឋភាព អាចធ្វើទៅបាន។

០២. ប្រភេទសត្វដែលតម្រូវអោយយកមកធ្វើកួរប៉ាន និងអាយុរបស់វាគឺ៖ 

  • សត្វចៀម ដែលមានអាយុ៦ខែឡើង ហើយមានមាឌធំ ស្រដៀងនឹងពពែអាយុ១ឆ្នាំ ដែលមានទ្រង់ទ្រាយស្អាតបាត អាចធ្វើបានសម្រាប់មនុស្សម្នាក់។
  • សត្វពពែ ដែលមានអាយុ ១ឆ្នាំឡើងទៅ មានទ្រង់ទ្រាយស្អាតបាត អាចធ្វើបានសម្រាប់មនុស្សម្នាក់។
  • សត្វគោ ដែលមានអាយុចាប់ពី ២ឆ្នាំឡើងទៅ មានទ្រង់ទ្រាយស្អាតបាត អាចធ្វើបានសម្រាប់ មនុស្ស៧នាក់ ចូលហ៊ុនគ្នា។
  • សត្វអូដ្ឋ ដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ មានទ្រង់ទ្រាយស្អាតបាត អាចធ្វើបានសម្រាប់ មនុស្ស៧នាក់ ចូលហ៊ុនគ្នា។
អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: