តើអ្វីទៅជាសឡាត៍សុណ្ណះរ៉វ៉ាតិប មានប៉ុន្មានរ៉កាអាត់ ហើយប្រតិបត្តិ នៅពេលណាខ្លះ?

- វាជាសឡាត៍ដែលធ្វើឡើងដើម្បីបង្រ្គប់កង្វះខាត រឺមិនពេញលក្ខណៈ នៃសឡាត៍ហ្វើរទូរបស់យើង។

- តាមហាទីស្ស (ប្រសាសន៍ណាពី) ខាងក្រោមបញ្ជាក់ថា សឡាត៍រ៉វ៉ាតិបមាន១២ រ៉ក់អាត់៖

ណាពី  មានប្រសាសន៍ថា អ្នកណាដែលសឡាត៍ (រ៉វ៉ាតិប) ក្នុងមួយថ្ងៃមួយយប់ ចំនួន១២រ៉ក់អាត់ អល់ឡោះបានសង់ផ្ទះមួយ ជូនគេនៅក្នុងឋានសួគ៌ ដែល១២រ៉ក់អាត់នោះគឺ មុនស្ស៊ូហ៊ូរ៤រ៉ក់អាត់ និងក្រោយ២រ៉ក់អាត់ ហើយក្រោយម៉ាគ្រិប២រ៉ក់អាត់ និងក្រោយអ៊ីស្សា២រ៉ក់អាត់ ហើយមុនហ្វាជើរ២រ៉ក់អាត់។

យើងអាចសឡាត៍មុនវេលាម៉ាគ្រិប រឺអ៊ីស្សា ដែលរាប់បញ្ចូលជាសុណ្ណះ តែមិនមែនជាសឡាត៍សុណ្ណះរ៉វ៉ាតិបឡើយ។

ចំពោះសឡាត៍អាសើរ មានអំណះអំណាងខ្លះបញ្ជាក់ថា សឡាត៍រ៉ាវ៉ាតិប អាចធ្វើទៅបានរហូតដល់ទៅ៤រ៉ក់អាត់ ដែលសំអាងទៅលើហាទីស្សខាងក្រោម៖

មានន័យថា៖ អល់ឡោះបានផ្តល់សេចក្តីស្រលាញ់ ចំពោះបុគ្គលដែលសឡាត៍សុណ្ណះ ចំនួន៤រ៉ក់អាត់មុនអាសើរ។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: