តើការប្រតិបត្តិបុណ្យហាជ្ជ ត្រូវបានអល់ឡោះ ដាក់បទបញ្ជានៅឆ្នាំណា?

ត្រង់នេះ មានការខ្វែងគំនិតគ្នា ជាច្រើនពីសំណាក់ បណ្តាអ៊ូឡាម៉ាក ដែលឈរលើចំលើយ ចំនួនពីរខាងក្រោម៖

១. នៅឆ្នាំទី៩ នៃមូហាំម៉ាត់សករាជ ដោយសំអាងទៅលើមូលហេតុថាៈ

ក/ អាយ៉ាត់ខាងក្រោម ដែលដាក់បទបញ្ជា អោយប្រតិបត្តិហាជ្ជ ត្រូវបានបញ្ចុះ នៅឆ្នាំទី៩ ប៉ុន្តែនៅឆ្នាំនោះ ណាពីមិនបាន ធ្វើហាជ្ជឡើយ លោកជាប់រវល់ នឹងប្រតិភូជាច្រើន ដែលមកសិក្សាអំពីឥស្លាម។

ខ/ នៅឆ្នាំទី៩ នោះទៀត មានពួកមុស្សរីគីន នៅធ្វើហាជ្ជីនៅឡើយ ដែលភាគច្រើននៃពួកគេ តវ៉ាហ្វដោយខ្លួនអាក្រាត ហេតុនេះណាពីមូហាំម៉ាត់ លោកមិនចង់អោយ មានការលាយឡំជាមួយពួកគេ ហើយក៏ពន្យា ការធ្វើបុណ្យហាជ្ជ ដល់ឆ្នាំបន្ទាប់។

២. នៅឆ្នាំទី១០ នៃមូហាំម៉ាត់សករាជ ដោយគេសំអាងថាៈ

គ្រប់គ្នាសុទ្ឋតែដឹង និងឯកភាពគ្នាថា ណាពីខ្លួនឯង ជាមួយបណ្តា សាហាប៉ាត់របស់លោក សម័យនោះ ទើបតែចាប់ផ្តើម ធ្វើបុណ្យហាជ្ជ នៅក្នុងឆ្នាំទី១០ នៃមូហាំម៉ាត់សករាជ។ ដោយមុននេះ អ្នកមុស្លិមទាំងអស់ មិនបានទៅធ្វើ ហាជ្ជនៅឡើយ។ ហេតុនេះវាក៏ ជាភស្តុតាងដែលអាច យកមកធ្វើជា អំណះអំណាងថា បុណ្យហាជ្ជ ត្រូវបានដាក់បទបញ្ជា អនុវត្តនៅឆ្នាំទី១០ នៃមូហាំម៉ាត់សករាជ។

សរុបសេចក្តី លើអំណះអំណាង ទាំងពីរខាងលើ គឺមានន័យថា ពិធីបុណ្យហាជ្ជ ត្រូវបានដាក់បទបញ្ជា តាំងពី ១៤២៤ឆ្នាំ រឺ ១៤២៥ឆ្នាំមកហើយ។

source: http://islamqa.info/ar/109291

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: