សឡាត៍ចាណាហ្សះ (សាកសព)

សឡាត៍ចាណាហ្សះ ជាសឡាត៍ដែលត្រូវបានគេបង្គាប់អោយប្រតិបត្តិ សំរាប់បុរស និងត្រូវបានអនុញ្ញាតសំរាប់ស្រ្តី ហើយវាជាហ្វើរទូកីហ្វាយ៉ះ កាលណាមានម្នាក់នៅក្នុងតំបន់ណាមួយបានប្រព្រឹត្ត គឺអ្នកផ្សេងទៀតដែលនៅក្នុងតំបន់ នោះមិនត្រូវបានដាក់បន្ទុកចាំបាច់អោយប្រតិបត្តិឡើយ។

 

 

 

ប្រសាសន៍របស់ណាពី  ជាហាទីស្សសហេះដែលមានអត្ថន័យថាៈ បុគ្គលមុស្លិមដែលផ្តុំគ្នាបាន៤០នាក់ ដើម្បីសឡាត៍ចាណាហ្សះ(សឡាត៍សាកសព) ហើយបុគ្គលនោះមិនប្រព្រឹត្តអំពើហ្ស៊ីរិក ចំពោះអល់ឡោះជាម្ចាស់ សូម្បីតែបន្តិចណាសោះឡើយ គឺអល់ឡោះនឹងផ្តល់ជំនួយដល់ពួកគេ។

របៀបរបប សឡាត៍ចាណាហ្សះ

១-ត្រូវយក វូទូក(ទឹកសំពះយ៉ាំង)
២-តម្រង់ខ្លួនបែរអោយត្រង់នឹងទិសគីបឡាត់ (القبلة)
៣-រៀបចំសាកសពនៅពីមុខអ៊ីម៉ាំ អោយនៅផ្តេកបណ្តោយជួរអ្នកដែលឈរសឡាត៍ រឺទទឹងទិស គីបឡាត់
៤-តាមសុណ្ណះ គឺអោយអ៊ីម៉ាំ ឈរនៅខាងក្បាលរបស់សាកសពបុរស ហើយឈរនៅពាក់កណ្តាលនៃដងខ្លួន ចំពោះសាកសពស្រ្តី
៥-នៀត(នឹកក្នុងចិត្ត)សឡាត៍ចាណាហ្សះ
៦-តាក់ពៀរ (الله أكبر )  ចំនួន៤ដង ដោយលើកដៃទាំងពីររហូតដល់ស្មារទាំងសងខាង រឺដល់ចុងខាងក្រោម នៃស្លឹកត្រចៀក
៧-តាក់ពៀរ (  الله أكبر  )  លើកទីមួយ ត្រូវសូត្ររៀងៗខ្លួនដោយខ្សឹបៗថាៈ
    ក-أعوذ بالله من الشيطان الرجيم
    ខ-بسم الله الرحمن الرحيم
    គ- សូត្រស៊ូរ៉ោះ អាល់ហ្វាតីហះ( الفاتحة )
៨-តាក់ពៀរ (الله أكبر )  លើកទីពីរ សឡាត៍ចំពោះណាពីមូហាំម៉ាត់ដោយសូត្រខ្សឹបៗថាៈ

 

 

 

 

៩-តាក់ពៀរ (الله أكبر  )  លើកទីបី សូត្រទូអាណាមួយក្នុងបីប្រភេទខាងក្រោមដោយខ្សឹបៗថាៈ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

១០-តាក់ពៀរ (الله أكبر  )  លើកទីបួន  ឈរស្ងៀមមួយស្របក់ បើចង់ទូអាបួងសួងបន្តិចក៏មិនជាអ្វីឡើយ បន្ទាប់មកគឺ អោយសឡាម (السلام عليكم ورحمة الله) បញ្ចប់ត្រឹមសាឡាមខាងស្តាំ ហើយសុណ្ណះត្រូវអោយសាឡាមខាង ឆ្វេងទៀត។

ខាងលើនេះ ជារបៀបរបបនៃសឡាត៍ចាណាហ្សះ រឺសឡាត៍សាកសព ដែលច្បាស់លាស់ តាមសុណ្ណះរ៉សូលអល់ឡោះ យ៉ាងពិតប្រាកដ។

អត្ថបទដកស្រង់ចេញពីគេហទំព័រ www.al-eman.com

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: