របៀបរបបនៃការងូតទឹកជូនូប តាមសុណ្ណះណាពី

قال تعالى: ( وَإِن كُنتُمْ جُنُباً فَاطَّهَّرُواْ...)

អល់ឡោះបានបន្ទូលថា បើសិនជាពួកអ្នកមានជាប់ជូនូប ចូរពួកអ្នកសំអាតអោយបានស្អាត។

អល់ឡោះ លោកគ្មានបំណង ដើម្បីធ្វើអោយពួកអ្នកមានការលំបាកទេ ក៏ប៉ុន្តែលោកមានបំណង ដើម្បីជម្រះសម្អាត ពួកអ្នក និងដើម្បីលោកនឹងបំពេញនូវការអនុគ្រោះរបស់លោក ទៅលើពួកអ្នក ដើម្បីអោយពួកអ្នកដឹងគុណ។

ខាងក្រោមនេះ គឺជារបៀបរបបនៃការងូតទឹកជូនូបតាមសុណ្ណះណាពី៖
១- លាងប្រអប់ដៃទាំងពីរអោយបានស្អាតចំនួន៣ដង
២- លាងប្រដាប់ភេទអោយបានស្អាត
៣- យកវូទូកធម្មតា (តែកុំទាន់លាងជើង ចាំរហូតដល់ងូតទឹកសំអាតខ្លួនរួច ទើបបញ្ចប់វូទូកដោយការលាងជើងទាំងសងខាង)
៤- ចាប់ផ្តើមស្រោចទឹក អោយជោគពីលើក្បាល រហូតដល់ស្បែកក្បាល ចំនួន៣ដង
៥- បន្ទាប់មកងូតទឹកពាសពេញដងខ្លួន ដោយចាប់ផ្តើមពីផ្នែកខាងស្តាំ ហើយបញ្ចប់នៅផ្នែកខាងឆ្វេង
៦- កុំភ្លេចថា យើងនៅមិនទាន់លាងជើងទាំងសងខាង ដើម្បីបញ្ចប់វូទូករបស់យើងនៅឡើយទេ ពេលនេះយើងត្រូវរំកិលជើងបន្តិច ពីកន្លែងដែលយើងឈរងូតទឹក បន្ទាប់មកត្រូវលាងជើងរបស់យើង ទាំងសងខាងចំនួន៣ដង។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: