គុណតម្លៃរបស់ថ្ងៃអាហ្ស៊ូរ៉ា

អត្ថន័យនៃថ្ងៃអាហ្ស៊ូរ៉ា៖

វាគឺជាថ្ងៃទី១០ នៃខែមូហារ៉ម ដែលជាខែស្ថិតក្នុងលេខរៀងទី១ នៃខែទាំង១២ របស់ឥស្លាម រឺមូហាំម៉ាត់សករាជ។

 

គោលបំណងនៃការតមអាហារ( សោម)សម្រាប់ថ្ងៃនេះ

ជាការរំលឹងគុណោបក្ការៈរបស់អល់ឡោះ ដែលបានផ្តល់ជ័យជំនះដ៏ធំធេង ដល់ណាពីមូសា និងបក្សពួករបស់លោក ពីការធ្វើទុក្ខទោស របស់ស្តេចផារ៉ាអុង។

 

ផលបុណ្យសម្រាប់អ្នកដែលតមអាហារ(សោម)នៅថ្ងៃនេះ

عن أبي قتادة رضي الله عنه قال : سُئل النبي صلى الله عليه وسلم عن صيام يوم عاشوراء ، فقال : إني أحتسب على الله أن يكفر السنة التي قبله .  رواه مسلم

អំពីអាពីកតាតះ បានមានប្រសាសន៍ថា៖ មានគេចោទសួរទៅកាន់ រ៉សូលអល់ឡោះអំពីការតមអាហារ(សោម)នៅថ្ងៃអាហ្ស៊ូរ៉ា ភ្លាមៗនោះ ណាពីក៏បានឆ្លើយតបវិញថា ខ្ញុំពិតជារំពឹងទៅកាន់អល់ឡោះជាម្ចាស់ អោយលោកជួយលុបលាងបាបកម្មសម្រាប់មួយឆ្នាំ ដែលកន្លងផុតទៅ។ រាយការណ៍ដោយ មុស្លិម

 

តំណាក់កាលនៃការអំណត់អាហារ(សោម)

អ្នកដែលអំណត់អាហារចំនួន២ថ្ងៃ មានន័យថា បន្ថែមមួយថ្ងៃទៀតចាប់ពីមុនថ្ងៃអាហ្ស៊ូរ៉ា(ថ្ងៃទី៩) រឺក្រោយថ្ងៃអាហ្ស៊ូរ៉ា(ថ្ងៃទី១១) នោះ វារឹតតែល្អប្រសើរថែមទៀត ព្រោះធ្វើបែបនេះដើម្បីអោយផ្ទុយអំពីទង្វើ ដែលពួកយ៉ាហ៊ូទី ដែលពួកគេក៏អំណត់អាហារនៅក្នុងថ្ងៃអាហ្ស៊ូរ៉ានេះផងដែរ។

 

 

 

 

 

 

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: