មេនៃពាក្យសុំលុបលាងទោស

ណាពីបានប្រសាសន៍ថា ការសុំលុបលាងទោសកំហុស ដែលចម្បងជាងគេនោះ គឺត្រូវសូត្រថាៈ ឱអល់ឡោះ លោកជាម្ចាស់របស់ខ្ញុំ គឺគ្មានម្ចាស់ណា ដែលត្រូវគោរពបូជា យ៉ាងពិតប្រាកដ លើកលែងតែលោក ដែលបានបង្កើតរូបខ្ញុំ ហើយខ្ញុំ គឺជាខ្ញុំបំរើ របស់លោក ហើយខ្ញុំនៅជាប់កិច្ចព្រមព្រៀង និងកតិកាសញ្ញារបស់លោក ដែលត្រូវតែអនុវត្ត តាមលទ្ឋភាពរបស់ខ្ញុំ ដែលអាចធ្វើទៅបាន ខ្ញុំសុំបញ្ចៀស អំពីអំពើអកុសលទាំងឡាយ ដែលបានសាងឡើង ខ្ញុំពិតជាទទួលស្គាល់ នូវនៀកម៉ាត់របស់លោក ដែលបានប្រទានដល់រូបខ្ញុំ ហើយខ្ញុំក៏ព្រមសារភាព នូវកំហុសឆ្គងរបស់ខ្ញុំ ហេតុនេះសូមលោក មេត្តាអភ័យទោស ដល់រូបខ្ញុំផង ជាការពិតណាស់ គ្មានអ្នកណាម្នាក់ អាចអភ័យទោស ចំពោះបាបកម្មទាំងឡាយ ក្រៅអំពីលោកឡើយ។ អ្នកណាហើយ បានពោលពីពេលថ្ងៃ ដោយប្រាកដប្រជា បន្ទាប់មកគេស្លាប់នៅក្នុងថ្ងៃនោះ មុនពេលល្ងាច គឺគេប្រាកដជា ក្រុមអ្នកឋានសួគ៌ ហើយអ្នកណា ដែលបានពោល ពីពេលយប់ ដោយប្រាកដប្រជា បន្ទាប់មកគេស្លាប់ មុនពេលព្រឹក គឺគេប្រាកដជាក្រុមអ្នក ឋានសួគ៌។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: