ទូអា (បួងសួង) សុំបញ្ចៀសពី ការធ្លាក់ខ្លួនចូលក្នុងអំពើហ្សីរិក

ហ្សីរិក ជាអំពើបាបកម្មដែលមហាគ្រោះថ្នាក់  ជួនកាលយើងអាចជំពាក់ជំពិន នឹងអំពើហ្សីរីក តែយើងមិនដឹងខ្លួន ដោយសារតែគ្មានចំណេះដឹងជ្រៅជ្រះ រឺការលោភលន់ នឹងប្រការណាមួយ ដែលភ្លេចពីភាពវិនាសសាបសូន្យ ពីអំពើបុណ្យកុសល្យរបស់ខ្លួន។ ត្រូវចងចាំថា រាល់អំពើបាបកម្មទាំងឡាយ នឹងត្រូវបានអល់ឡោះជាម្ចាស់ លើកលែងទោស ប្រសិនជាលោកប្រាថ្នា ក៏ប៉ុន្តែអំពើហ្សីរីកនេះ គឺគ្មានការអត់ឱន និងលើកលែងទោសបានឡើយ។ ហេតុនេះ ដើម្បីការពារខ្លួនយើង ពីគ្រោះថ្នាក់នេះ មានតែយើងជាអ្នកស្វែងយល់ខ្លួនឯងថា តើបាបកម្មកម្រិតណា ដែលចាត់ទុកថា ជាអំពើហ្សីរីក ក្នុងនោះដែរ យើងក៏ត្រូវឧស្សាហ៍សុំទូអា ពីអល់ឡោះជាម្ចាស់ អោយបញ្ចៀសខ្លួនយើង អោយឆ្ងាយពីការផុងខ្លួន ទៅក្នុងអំពើទាំងនោះ។

ខាងក្រោមនេះ ជាទូអាដ៏ប្រពៃ ដែលយើងត្រូវតែអនុវត្តន៍ជាប្រចាំ

" اللّهُمَّ إِنِّيْ أَعُوْذُ بِكَ أَنْ أَشْرِكَ بِكَ وَأَنَا أَعْلَمُ ، وَأَسْتَغْفِرُكَ لِمَا لَا أَعْلَمْ "

أخرجه أحمد

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំអោយបញ្ចៀសខ្លួនខ្ញុំ អំពីការប្រព្រឹត្ត អំពើហ្សីរីកទៅចំពោះលោក ក្នុងខណៈដែលខ្ញុំដឹងខ្លួន ហើយខ្ញុំសូមអភ័យទោស ចំពោះទង្វើដែលបានកើតឡើងទាំងខ្ញុំមិនដឹងខ្លួន។

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: