ទាល់តែស្រាវជ្រាវ ទើបដឹងថាមហាគតិបណ្ឌិតរបស់ អល់ឡោះអស្ចារ្យយ៉ាងណា!

01 - នៅក្នុងអាល់គួរអាន មានស៊ូរ៉ោះមួយដែល មានឈ្មោះថា ស៊ូរ៉ោះមូហាំម៉ាត់ محمد ។ ហើយអ្វីដែល គួរអោយភ្ញាក់ផ្អើលនោះគឺ បើយកព្យញ្ជនៈទាំង៤ មករាប់តាំងពីដើមស៊ូរ៉ោះ រហូតដល់ចុងបញ្ចប់ គឺស្មើនឹងចំនួនលេខ ដូចខាងក្រោមៈ

សរុបមកគឺ 504 ដែលចំនួននេះ អ្នកវិទ្យាសាស្រ្តគណិតវិទ្យា បានរកឃើញថា មានតែលេខ 63 មួយគត់ ដែលអាចស្វែងរកមេគុណពី 1ដល់9 ហើយប្រទះឃើញថា ត្រូវនឹងលេខ8

504 = 63 x 8

02 - មានស៊ូរ៉ោះមួយទៀត ដែលមានឈ្មោះថា ស៊ូរ៉ោះអាល់មុទ្ទើស្សៀរ المدثر  ដែលជាឈ្មោះរបស់ ណាពីមូហាំម៉ាត់ផងដែរ។ ហើយអ្វីដែល គួរអោយភ្ញាក់ផ្អើលនោះ គឺបើយកព្យញ្ជនៈទាំង៦ មករាប់តាំងពីដើមស៊ូរ៉ោះ រហូតដល់ចុងបញ្ចប់ គឺស្មើនឹងចំនួនលេខ ដូចខាងក្រោមៈ

សរុបមកគឺ 441 ដែលចំនួននេះ អ្នកវិទ្យាសាស្រ្តគណិតវិទ្យា បានរកឃើញថា មានតែលេខ 63 តែមួយគត់ ដែលអាចស្វែងរក មេគុណពី 1ដល់9 ហើយប្រទះឃើញថា ត្រូវនឹងលេខ7

441 = 63 x 7

បើពិនិត្យតាម លក្ខខណ្ឌទាំងពីរខាងលើ (01 និង 02) បានបង្ហាញឈ្មោះរបស់ ណាពីមូហាំម៉ាត់ ទៅកាន់លេខ 63 ដូចគ្នា ដែលត្រូវនឹងអាយុពិតប្រាកដ របស់ណាពីមូហាំម៉ាត់ ដែលលោកមានអាយុ 63 ឆ្នាំ។

ឱ អល់ឡោះ! លោកជាម្ចាស់តែមួយគត់ ដែលយើងខ្ញុំគោរពកោតខ្លាច និងកោតសរសើរ ពីទល្ហីកម្ម ដែលសត្វលោកទាំឡាយ មិនអាចប្រៀបស្មើបាន៕

អំពីឥស្លាម
ទំព័រហ្វេសប៊ុករបស់យើង
ដៃគូរបស់យើង: